​Instagram មាន filter ​មួយ​ដែលធ្វើ​ឲ្យ​ប្រជាជន​ថៃ ​ខឹង​ខ្លាំង

  • 2019-05-30 07:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ដើម​ខែ​ឧសភា​នេះ​នៅ​លើ​ Snapchat និង ​Instagram ​គេ​ឃើញ​មាន​ Filter​ ​ថ្មី​មួយ ជា​រូប​ព្រះ​ពុទ្ធ​បដិមា​ ត្រូវ​សិស្ស​សាលា​ថៃ​ជា​ច្រើន​ ​យក​មក​ផុស​ជា​លក្ខណៈ​លេង​សើច ​​ដែល​ទង្វើ​នេះ ​ត្រូវ​​បាន​សមាគម​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​វ័យ​ក្មេង​នៃ​ប្រទេស​ថៃ ​បាន​ផ្ទុះ​កំហឹង​និង​ប្រកាស​សុំ​ឲ្យ​បិទ​ចោល​ជា​បន្ទាន់។

​Filter ​មាន​រូប​ព្រះពុទ្ធ​ត្រូវ​បាន​បង្កើត​ដោយ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​មាន​គណនី IG ឈ្មោះ Bma_Japan។ ​លោក​បាន​ឲ្យ​ប្រាប់​សារព័ត៌មាន​ថា ​ខ្ញុំ​បាន​ទទួល​សារ​ជា​ច្រើន​ជា​ពិសេស​ពី​ប្រជាជន​ថៃ ​ដែល​មិន​ចង់​ឲ្យ​លុប​ filter ​នេះ​ចេញ​ទេ។ ​ដូច​នេះ​ខ្ញុំ​មិន​លុប​ចេញ​ទេ។ ​

​គណនី​ដដែល​បន្ថែម​ថា ខ្ញុំ​បង្កើត​ឡើង​សម្រាប់​តែ​ប្រជាជន​​ជប៉ុន​ប៉ុណ្ណោះ​។ ​នៅ​ជប៉ុន​មាន​គំនូរ​ជីវចល​ល្បីៗ​ជា​រូប​ព្រះ​ពុទ្ធ​ និង​គ្រិស្ត​ដែរ​ ​​ខណៈ​ដែល​ប្រជាជន​ជប៉ុន​មិន​គិត​ដូច្នេះ​ទេ ​ពួក​គេ​គិត​ថា​ជា​រូប​ភាព​សិល្បៈ​កម្សាន្ត​​ប៉ុណ្ណោះ។​

​​បញ្ជាក់​ដែរ​ថា ​Line ​ក៏​ធ្លាប់​បាន​ចេញ Sticker ​រូប​ព្រះពុទ្ធ​កាល​ពី​ឆ្នាំ ២០១៤​ តែ​ត្រូវ​បាន​​រដ្ឋាភិបាល​ថៃ ​បាន​ស្នើ​ឲ្យ​​បិទ​ចោល ​មិន​ឲ្យ​មាន​លើ Sticker Store នោះ​ទេ​៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រក្សា