រឿង​ សោភ័ណ្ឌ​ បញ្ជាក់​មុន​នេះ​ថា​ទម្ងន់​៦៩ ​វ៉ៃ​នៅ​ប្រទេស​ណា ឬកម្មវិធីអ្វី​ក៏​បាន​ដែរ

  • 2019-05-30 07:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​រហស្សនាម​ ដៃ​ភ្លើង​ជើង​រន្ទះ​ រឿង​ សោភ័ណ្ឌ​ បាន​បញ្ជាក់​ក្នុង​ការ​ឡាយ​វីដេអូ​លើ​ហ្វេសបុក​ផ្ទាល់​ខ្លួន​មុន​នេះ​ថា​ សង្វៀន​ Thai Fight​ សង្វៀន​ ONE​ ឬ​សង្វៀន​ណា​ក៏​ដោយ​ បើ​ចង់​ហៅ​ខ្លួន​ទៅ​ប្រកួត​ ហើយ​ដាក់​លេង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​ គឺ​ទទួល​ទាំង​អស់។​ ប៉ុន្តែ​ សោភ័ណ្ឌ ​សុំ​តម្លៃ​ខ្លួន​លើ​ពី​១០០០​ដុល្លារ​ឡើង​ទៅ​ អាច​ថា​ចន្លោះ​ត្រឹម​ ១៥០០-២០០០​ ព្រម​ប្រកួត​ទាំង​អស់។​

កីឡាករ រឿង​ សោភ័ណ្ឌ

ការ​លើក​ឡើង​បែប​នេះ​ទី១​ អាច​ថា​ក្នុង​នាម​ខ្លួន​ជា​អ្នក​ប្រដាល់​ត្រូវ​តែ​មាន​ការ​ប្រកួត​ ទី២​ អាច​ជា​ការ​ឆ្លើយ​តប​ទៅ​និង​អ្នក​គាំទ្រ​គុន​ខ្មែរ​មួយ​ចំនួន​ ដែល​តែងតែ​រិះគន់​ថា​ខ្លួន​ចេះ​តែ​ខ្លាច​ដៃគូ​ ដែល​គេ​ដាក់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ខ្លាំង​ៗ និង​ព្យាយាម​គេច​វ៉េស​ ដូច្នេះ​ហើយ​ទើប​អ្នក​ប្រដាល់​ល្អ​កណ្ដាប់​ដៃ​ខាងលើ​ព្រលយ​ពាក្យ​ស្វាគមន៍​គ្រប់​សង្វៀន​បែប​នេះ។​ មួយវិញ​ទៀត​អ្នក​ប្រដាល់​រូប​នេះ​ បាន​បញ្ជាក់ថា​ ក្នុង​នាម​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​ មិន​ខ្លាច​ដៃគូ​នោះ​ឡើយ​ បើ​ខ្លាច​មិន​មែន​មក​ធ្វើ​ជា​អ្នក​ប្រដាល់​នោះទេ។

រឿង សោភ័ណ្ឌ ប្រកួត​កន្លងទៅ

យ៉ាង​ណា​ក៏​ដោយ​ នេះ​ក៏​ជា​ការ​ផ្ញើ​មួយ​ដែរ​ដល់​អ្នក​រៀបចំ​កម្មវិធី​ធំៗ​នៅ​ក្រៅ​ប្រទេស​ បើ​ចង់​បាន​កីឡាករ​កម្ពុជា​ខាង​លើ​ទៅ​ប្រកួត​មែន​នោះ។ នេះក៏ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ​គុន​ខ្មែរ​ចង់​ឃើញ​ រឿ​ង​ សោភ័ណ្ឌ​ ក្នុង​កម្មវិធី​ទាំង​នោះ​ផង​ដែរ។​

កីឡាករ រឿង​ សោភ័ណ្ឌ ឈ្នះកន្លងទៅ

រំលឹក​ដែរ​ថា​ កីឡាករ​ រឿង​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ មក​ពី​ក្លឹប​ប្រដាល់​ម្កុដរាជសីហ៍​ ជាកូន​សិស្ស​លោក​គ្រូ​ ឈិន​ ក្វាន់ចៃ។​ បច្ចុប្បន្ន​នេះ​ សោភ័ណ្ឌ​ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៦៩-៧០​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​