ម្ដង​នេះស្រី​ស្អាត ស៊ឹម ស្រី​និច ភ្លឺ​ភ្នែក​ចែស​ ក្រោយ​ចេញ​រូប​សិចស៊ី​ច្រើន​ប្លង់​ជាមួយ សាន់នី

  • 2019-05-30 07:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ស៊ឹម ស្រីនិច ដែល​កម្រ​ឃើញ​រូប​ភាព​សិល្បៈ​សិចស៊ី​ពី​នាង​នោះ នៅ​ថ្ងៃ​នេះ ស្រាប់​តែ​លេច​ចេញ​រូប​ភាព​សិចស៊ី​បែប​សិល្បៈ​ច្រើន​សន្លឹក​លើ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ចូល​មក Comment ធ្វើ​ឲ្យ​នាង​ភ្លឺ​ភ្នែក។

តាម​រយៈ​រូបភាព​ប៉ុន្មាន​សន្លឹក​នោះ ស្រី​និច បញ្ជាក់​ថា នាង​ទទួល​ថត​រូបភាព​បែប​នេះ ដោយ​សារ​តែ​តួ​ប្រុស គឺ​លោក សាន់នី ប៉ុណ្ណោះ។ ប្រសិន​បើ​មិន​មែន​ទេ គ្មាន​ថ្ងៃ​ដែល​នាង​ថត​រូប​ក្នុង​គំនិត​បែប​នេះ​ឡើយ។ "សូម​ជម្រាប​អោយ​ត្រង់​ណា បើ​តួ​ប្រុស​មិន​មែន​ជា​រូប​គាត់​ទេ ក៍​មិន​មាន​វត្តមាន​ខ្ញុំ​ក្នុង concept ថត​រូប​មួយ​នេះ​ដែរ!”។ យ៉ាង​ណា ក៏​ស្រី​ស្អាត មិន​បាន​បញ្ជាក់​ឡើយ​ថា មូលហេតុ​អ្វី ដែល​នាង​ត្រូវ​ការ​លក្ខខណ្ឌ​ថត​បែប​នេះ​ជាមួយ​តែ​លោក សាន់នី។

ប៉ុន្តែ​តាម​អ្នក​គាំទ្រ អាច​ដោយ​សារ​ថា កញ្ញា និង​សាន់នី ស្និទ្ធស្នាល​ស្រាប់ ទើប​ហ៊ាន​ថត​ស៊េរី​ឈុត​ដែល​មើល​ទៅ​ហាក់​សិចស៊ី​ខុស​ធម្មតា​បែប​នេះ ក៏​ព្រោះ​តែ​ខ្លាច​រង​ការ​រិះគន់​ពី​មហាជន។ យ៉ាង​ណា​ក៏​ដោយ តួ​ស្រី​ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍" មិន​បាន​ទទួល​ព្យុះ​រិះគន់​ដោយ​សារ​រូប​ប៉ុន្មាន​សន្លឹក​នេះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បែរ​ជា​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ទៅ​វិញ។

ស្រីនិច លើក​ឡើង​ថា "តាម​ដែល​នាង​ខ្ញុំ និង​ក្រុម​ការងារ​បាន​មើល comment របស់​ពុក​ម៉ែ​បង​ប្អូន​ហើយ ឃើញ​ថា​ពួក​គាត់ បើក​ចិត្ត​ទទួល​ស្គាល់​រូប​ពួក​ខ្ញុំ​ទាំង​ពីរ​នាក់។ គ្រប់ concept ដែល​ពួក​ខ្ញុំ​បាន​ធ្វើ​កន្លង​មក​រួម​ទាំង​រូប​ថត​ទាំង​នេះ​ផង​ដែរ​មិន​ដែល​គិត​ថា​ចង់​លើស​លួស​ពី​នេះ​ទេ"។

បែប​នេះ តារា​ស្រី យល់​ថា បង​ប្អូន​អ្នក​គាំទ្រ មិន​បាន​ចិត្ត​ចង្អៀត​លើ​រូបភាព​សិល្បៈ ទាំង​នេះ​នោះ​ទេ ស្រប​ពេល​ពួក​នាង ក៏​មិន​បាន​ធ្វើ​អ្វី​ឲ្យ​លើស​លួស​ខ្លាំង ទើប​នាង​ទទួល​បាន​មតិ​វិជ្ជមាន​ជាង​ការ​រិះគន់​ដូច្នេះ។ យ៉ាង​ណា​ក៏​ដោយ កញ្ញា បញ្ជាក់​ថា កញ្ញា​បើក​ចិត្ត​ដូច​គ្នា ក្នុង​ការ​ទទួល​យក​ទាំង​អស់ នូវ​រាល់​ការ​រិះគន់​កែ​លម្អ៕

រូបថត៖ ហ្វេសប៊ុក ស្រីនិច

អត្ថបទ៖ ទារិកា

អត្ថបទថ្មី