សរុបលុយ Chelsea ទទួលបានតាំងពីវគ្គចែកពូលរហូតលើកពាន Europa
- 2019-05-30 08:32:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរុបលុយ Chelsea ទទួលបានតាំងពីវគ្គចែកពូលរហូតលើកពាន Europa
ចន្លោះមិនឃើញ
Chelsea បានបង្កើតប្រវត្តិសាស្ត្រខ្លួនឯងឈ្នះពាន Europa League ជាលើកទីពីរ បន្ទាប់ពីយកឈ្នះ Arsenal ៤-១ ងាយៗនៅទីក្រុង Baku កាលពីយប់មិញ។ ក្រៅពីឈ្នះពានគ្រប់គ្នាពិតជាចង់ដឹងថា តោខៀវសរុបទទួលបានលុយប៉ុន្មានពីពានធំលំដាប់ទីពីររបស់អឺរ៉ុបមួយនេះ។
តាមច្បាប់ក្រុមទាំង៤៨ដែលបានឡើងមកលេងវគ្គចែកពូលត្រូវទទួលបានប្រាក់ដោយស្វ័យប្រវត្តិ ២ ៩២0 ០០០អឹរ៉ូ។ ដោយឡែកក្នុងវគ្គចែកពូលនេះដដែលក្នុងការប្រកួតនីមួយៗទាំង៦ប្រកួតប្រសិនបើក្រុមណាឈ្នះនឹងបានលុយបន្ថែម ៥៧០ ០០០អឺរ៉ូ បើស្មើបាន ១៩០ ០០០អឺរ៉ូ តែចាញ់មិនបានលុយទេ។ ដូច្នេះក្នុងវគ្គនេះ Chelsea លេងឈ្នះ៥ប្រកួត ស្មើ១ សរុបលុយទទួលបានគឺ ៣ ០៤០ ០០០អឺរ៉ូ។
ដោយសារ Chelsea បញ្ចប់លេខមួយក្នុងពូល តាមច្បាប់ទទួលបាន១លានអឺរ៉ូបន្ថែម។ តោខៀវបានតស៊ូតាមវគ្គនីមួយៗដូចជា ៣២ក្រុម ១៦ក្រុម ៨ក្រុម និងពាក់កណ្ដាល រហូតឈាមដល់វគ្គផ្ដាច់ព្រ័ត្រជាមួយ Arsenal ដណ្ដើមលុយធំ។ ដោយសារតែ Chelsea បានឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រគេទទួលបានប្រាក់រង្វាន់៨ ៥០០ ០០០អឺរ៉ូ។
សរុប
២ ៩២០ ០០០អឺរ៉ូ
៣ ០៤០ ០០០អឺរ៉ូ
១ ០០០ ០០០អឺរ៉ូ
៨ ៥០០ ០០០អឺរ៉ូ
= ១៥ ៤៦០ ០០០អឺរ៉ូ