Perez ពីអ្នកនយោបាយដ៏បរាជ័យ ក្លាយជាអ្នកជំនួញដ៏មានឥទ្ធិពលក្នុងពិភពបាល់ទាត់
- 2019-05-30 12:13:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Perez ពីអ្នកនយោបាយដ៏បរាជ័យ ក្លាយជាអ្នកជំនួញដ៏មានឥទ្ធិពលក្នុងពិភពបាល់ទាត់
ចន្លោះមិនឃើញ
លោក Florentino Perez ត្រូវបានគេស្គាល់ថា ជាប្រធានក្លឹបបាល់ទាត់អេស្ប៉ាញ Real Madrid ដ៏មានឥទ្ធិពលមួយរូប ដោយបានពាក់ព័ន្ធជាមួយទីផ្សារកីឡាករនៃក្លឹបនេះបានយ៉ាងច្រើន។ យ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដឹងពីប្រវត្តិរបស់គាត់។
លោក Perez ជាជនជាតិអេស្ប៉ាញ ដែលមានអាយុ៧២ឆ្នាំហើយក្នុងឆ្នាំនេះ។ លោកតាមពិតទៅមានជំនាញឯកទេសខាងសំណង់ស៊ីវិល ដោយលោកបានរៀនក្នុងសាកលវិទ្យាល័យទីក្រុងម៉ាឌ្រីដ។ ក្រោយមក លោកបានធ្វើការក្នុងក្រុមប្រឹក្សាទីក្រុងម៉ាឌ្រីដ ដោយមានតួនាទីរដ្ឋបាលតិចតួចដែលកាន់គម្រោងផ្លូវសាធារណៈរបស់អេស្ប៉ាញ។ បន្តមកទៀត លោកបានឡើងមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ពេលឡើងមកក្រសួង លោកក៏ចាប់ផ្ដើមមានមហិច្ឆតាផ្នែកនយោបាយ ដោយលោកត្រូវបានជាប់ជាអគ្គលេខាធិការនៃគណបក្សកំណែទម្រង់ប្រជាធិបតេយ្យអេស្ប៉ាញ ប៉ុន្តែនៅពេលបោះឆ្នោតឆ្នាំ១៩៨៦ គណបក្សលោកក៏បានរំសាយ ដោយមិនមានសំឡេងគ្រប់គ្រាន់ ដើម្បីទទួលអាសនៈក្នុងសភា។
លោកក៏លោតមកខាងជំនួញ ដោយទិញក្រុមហ៊ុនសំណង់ដែលកំពុងក្ស័យធន ជាមួយនឹងក្រុមរបស់មិត្តភក្ដិរបស់លោក។ ក្រុមហ៊ុននោះក៏បានជោគជ័យគួរសម លោកក៏បានឈរឈ្មោះក្នុងការបោះឆ្នោតរើសប្រធានក្លឹប Real Madrid នៅឆ្នាំ១៩៩៥ តែបានចាញ់ ហើយឈរឈ្មោះម្ដងទៀត នៅឆ្នាំ២០០០ ពេលនោះលោកក៏បានឈ្នះ ប៉ុន្តែបានលាលែងនៅឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០០៩ លោកក៏បានធ្វើជាប្រធានក្លឹប Real Madrid រហូតដល់បច្ចុប្បន្ន៕