Ramos ប្ដូរ​ចិត្ត​ចង់​បញ្ចប់​អាជីព​នៅ Real Madrid វិញ​

  • 2019-05-31 00:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos បាន​និយាយ​ថា​ខ្លួន​ចង់​លេង​ដល់​ចូល​និវត្តន៍​នៅ​ Real Madrid បើ​ទោះ​ជា​មាន​សំណើ​ពី​ក្លឹប​មួយ​មក​ពី​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​របស់​ចិន​ក៏​ដោយ។

កាល​ពី​ថ្ងៃ​ពុធ ម្ចាស់​ក្លឹប​លោក​ Florentino Perez បាន​ប្រាប់​ថា​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​បាន​សុំ​រូប​លោក​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ទៅ​ក្របខ័ណ្ឌ Chinese Super League។​ យ៉ាង​ណា​ក្លឹប​ចិន​ដែល​គេ​លាក់​ឈ្មោះ​នោះ​មិន​ចង់​ចំណាយ​លើ​ការ​ផ្ទេរ​ទៅ​ Real Madrid នោះ​ទេ។​​

កីឡាករ​វ័យ​៣៣​ឆ្នាំ​នៅ​សល់​កុងត្រា​២​ឆ្នាំ​ទៀត​ ជាមួយ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​ ហើយ​ការ​ចង់​បាន​រូប​គេ​ដោយ​មិន​ចំណាយ​សូម្បី​១​សេន​ដល់​ Real គឺ​ជា​រឿង​មិន​អាច​ទៅ​រួច។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ Perez។​ ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​ Ramos នៅ​ពេល​នេះ​គឺ​បន្ត​លេង​ឲ្យ​ Real ជា​កន្លែង​ដែល​រូប​គេ​ចំណាយ​ពេល​រួមរស់​១៤​ឆ្នាំ​និង​ឈ្នះ​ពាន​២០​ក្នុង​អាជីព៕

ប្រភព៖ AS English   ប្រែសម្រួល៖ រ័ត្ន