ឆែកខ្វិច​ឆែក​ខ្ចី ​តម្លៃ​សំបុត្រ ​ស្រា​បៀរ ​ទឹក​សុទ្ធ ​នៅ Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ

  • 2019-05-31 02:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Liverpool ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Spurs ​នៅ​ថ្ងៃ​ទី​១​ខែ​មិថុនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ហើយ ​នៅ​ទី​ក្រុង​ម៉ាឌ្រីត​ប្រទេស​អេស្ប៉ាញ​។ ​ដើម្បី​ឱ្យ​អ្នក​អាន Sabay ​ដឹង​ឱ្យ​អស់​ពី​តម្លៃ​នានា ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​ក្រុម​ការងារ​នឹង​រាយរាប់​ប្រាប់​ឱ្យ​អស់​តែ​ម្ដង សូម្បី​តែ​តម្លៃ​ទឹក​សុទ្ធ ​ក៏​សរសេរ​បញ្ជាក់​ដែរ៖

១ ​ជ័យ​លាភី​ក្រុម​ទាំង​ពីរ​ដែល​ទទួល​បាន

មក​ដល់​វគ្គ​ក្រុម Liverpool ​បើ​គិត​លុយ​សរុប​ក្នុង​ករណី​ឈ្នះ​ពាន គឺ​នឹង​បាន​៩៧,៨​លាន​ផោន ​ខណៈ​ដែល​ក្រុម Spurs ​ឈ្នះ​វិញ ​នឹង​បាន​៩៥​,១​លាន​ផោន។ ​ប្រាក់​រង្វាន់​សរុប​នេះ គឺ​គិត​បូក​ទាំង​ការ​ប្រកួត​សន្សំ​ពិន្ទុ​មក ​ហើយ​ការ​លើស​ខ្វះ​គ្នា គឺ​ដោយសារ​ការ​ប្រកួត​កន្លង​នោះ ​មាន​ឈ្នះ​មាន​ចាញ់ ដូច្នេះ​ប្រាក់​រង្វាន់​ឈ្នះ​បាន​ច្រើន​ជាង​ចាញ់​ឬ​ស្មើ​បន្តិចបន្ដួច។

២ តម្លៃ​សំបុត្រ

សំបុត្រ​នៅ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ ​ចែក​ជា​២​ផ្នែក គឺ​Business Seat ​និងStandard Tickets។ Business Seat ​នេះ ​មាន​តម្លៃ​ចាប់​ពី​៤ ៣០០​ដុល្លារ​ឡើង​រហូត​ដល់​ជាង​៧០០០​ដុល្លារ ​ក្នុង​១​កៅអី។ ដោយ​ឡែក​សម្រាប់ Standard Tickets ​វិញ ​ជា​សំបុត្រ​ធម្មតា ​ដែល​មាន​តម្លៃ​ពី​ជាង​៦០ដុល្លារ​ដល់​ជាង​៥០០​ដុល្លារ។

៣ ​តម្លៃ​ភេសជ្ជៈ​ដែល​លក់​អំឡុង​ពេល​ប្រកួត

ទឹក​សុទ្ធ (៥០០​មីលីលីត្រ​) ១​ដប​តម្លៃ​៦​ដុល្លារ​ជាង។ Pepsi ​ក៏​មាន​តម្លៃ​ជាង​៦​ដុល្លារ​នេះ​ដែរ។ សម្រាប់​ស្រាបៀ Heineken ​វិញ​១​ដប​តម្លៃ​ក៏​ស្មើ​នឹង​ទឹក​សុទ្ធ​១​ដប​ដែរ ​ជាង​៦​ដុល្លារ​ដូច​គ្នា។

​៤​តម្លៃ​ជើង​ហោះ​ហើរ

​សម្រាប់​ថ្ងៃ​ទី​១ ​ជើង​ហោះ​ហើរ​ពី​ទីក្រុង​ឡុង ​ទៅ​ក្រុង​ម៉ាឌ្រីត ​ហើយ​មក​វិញ​នៅ​ថ្ងៃ​ទី​២ ​មាន​កញ្ចប់​ជា​មធ្យម​១៥០០​ដុល្លារ។ ​មាន​វិធី​ជិះ​អស់​តិច​ជាង​នេះ ​គឺ​ត្រូវ​ហោះ​ទៅ Valencia ​សិន ​ហើយ​ជិះ​រថភ្លើង​បន្ដ។ សម្រាប់​កន្លែង​គេង​វិញ ​១​យប់​តម្លៃ​ជា​មធ្យម​គឺ​ជាង​១​ពាន់​ដុល្លារ (មិន​គិត​បន្ទប់​លក្ខណៈ​ផ្កាយ​ទេ ​ជា​បន្ទប់​ធម្មតា​ៗ)៕

អត្ថបទ៖ មុន្នីរម្យ