គេចោទប្រព័ន្ធសន្តិសុខអន់ពេក ZTE បង្កើតមន្ទីរពិសោធន៍ Cybersecurity ធំសម្បើមនៅអឺរ៉ុប
- 2019-05-31 03:23:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេចោទប្រព័ន្ធសន្តិសុខអន់ពេក ZTE បង្កើតមន្ទីរពិសោធន៍ Cybersecurity ធំសម្បើមនៅអឺរ៉ុប
ចន្លោះមិនឃើញ
ក្រុមហ៊ុនចិន ZTE កាលពីថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០១៩ បានប្រកាសសម្ពោធអគារមន្ទីរពិសោធន៍ Cybersecurity យ៉ាងធំមួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
តាមការឲ្យដឹងពីលោក Zhong Hong ប្រធានផ្នែក Cybersecurity ជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ZTE បាននិយាយថា ទម្រាំតែសម្រេចបានសមិទ្ធផលយ៉ាងត្រចះត្រចង់នេះ យើងខិតខំខ្លាំងណាស់។ ហើយចំពោះគោលបំណងនៃការបោះទីតាំងខាងលើនេះ ខាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ZTE ក៏បានបញ្ជាក់ដែរថា ដើម្បីធានាជួនសេវាកម្មឲ្យអតិថិជនទូទាំងពិភពលោក ជាមួយនឹងប្រព័ន្ធសន្តិសុខសុវត្ថិភាពអ៊ិនធើណិតយ៉ាងរឹងមាំ ដែលបូកបញ្ចូលទាំង Source code របស់ផលិតផល ZTE ដែលមានបំពាក់បច្ចេកវិទ្យា 4G និង 5G។
លើសពីនេះទៀត តួនាទីបន្ទប់ពិសោធន៍នោះ ក៏នៅមានផ្នែកផ្សេងៗដូចជា ការផ្ដល់សេវាសាវនកម្ម(audit service) , សេវាឌីហ្សាញផ្នែកប្រព័ន្ធសុវត្ថិភាពសាវនកម្ម(Security design service), សេវាពិសោធន៍ប្រអប់ខ្មៅ(black box testing), សេវាធ្វើវីដេអូជាស៊េរី ឬឯកសារលម្អិតពាក់ព័ន្ធករណីអ្វីមួយ រួមនឹងសេវាលក់ផលិតផលរបស់ ZTE ផង។ ក្រៅពី ZTE ក៏មាន ក្រុមហ៊ុន Huawei និង Kaspersky បានទៅបង្កើត Lab ដែលទម្រង់បែបនេះនៅតាមបណ្ដាប្រទេសផ្សេងៗជាច្រើនផងដែរ។
កន្លងមក គណៈកម្មាធិការសន្តិសុខអង់គ្លេស និងរួមទាំងសហរដ្ឋអាមេរិកផង ធ្លាប់លើកឡើងថា ឧបករណ៍ទូរគមនាគមន៍របស់ Huawei ពុំបានជះផលប៉ះពាល់ដល់ប្រព័ន្ធសន្តិសុខជាតិឡើយ លើកលែងតែក្រុមហ៊ុន ZTE ដែលអាចផ្ដល់ហានិភ័យខ្ពស់៕
អត្ថបទទាក់ទង៖