Fabregas៖ Hazard ទៅ​ Real ដឹង​តែ​មិន​ខុស​ទេ ហើយ​អាច​នឹង​ឈ្នះ Ballon d'Or ទៀត​ផង​

  • 2019-05-31 13:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Monaco កីឡាករ​ Cesc Fabregas បាន​លើកឡើង​ប្រាប់​សារព័ត៌មាន Goal ថា អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន ខ្សែ​បម្រើ​បែលហ្សិក​កីឡាករ Eden Hazard បើ​សិន​ជា​ផ្លាស់​ទៅ​កាន់​ក្លឹប​ Real Madrid នឹង​ឈ្នះ​អ្វី​គ្រប់​យ៉ាង​។

Cesc បាន​និយាយ​ថា​៖ " ខ្ញុំ​ដឹង​ថា Hazard ធ្លាប់​និយាយ​ថា​ គេ​មិន​ខ្វល់​ពី Ballon d'Or តែ​ក្នុង​ចិត្ត​ វា​ជា​រឿង​ផ្សេង​ តែ​ខ្ញុំ​ស្គាល់​សមត្ថភាព​របស់​គេ​ច្បាស់​ គេ​អាច​ឈ្នះ​ពាន​មួយ​នេះ គេ​រក​គ្រាប់​បាល់​ក៏​រាង​ច្រើន ហើយ Assist ក៏​ច្រើន​ អញ្ចឹង​ហើយ​ទើប​ខ្ញុំ​គិត​ថា​ Hazard សក្ដិសម​នឹង​នៅ​ក្លឹប​ដែល​មាន​កម្រិត​ខ្ពស់​វិញ " ។

Fabregas បាន​បន្ត​ថា៖ " ខ្ញុំ​គិត​ថា​បើ​គេ​នៅ Chelsea គេ​នឹង​មិន​ឈ្នះ​ពាន​នេះ​ទេ​ មិនមែន​ដោយសារ​តែ​ Chelsea អន់​ទេ​ ប៉ុន្តែ​ដោយសារ​តែ​ក្លឹប​ផ្សេង​ មាន​លក្ខណៈ​ធំ​ជាង​។ ខ្ញុំ​គិត​ថា​នៅ Real Madrid Hazard នឹង​ឈ្នះ​អ្វី​គ្រប់​យ៉ាង​ " ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ល្ហិចល្ហៀង​ថា​ Real Madrid កំពុង​តែ​ចរចា​ជាមួយ​ Chelsea លើ​តម្លៃ​របស់​ Hazard ដោយ​ក្លឹប​ Chelsea បាន​ទារ​ Real Madrid ១៤៥​លាន​ដុល្លារ​ ខណៈ​ Real ឲ្យ​តែ​ជាង ១១១​លាន​ដុល្លារ​ប៉ុណ្ណោះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី