មើលងាយថា ធាត់! Andy Ruiz អាចផ្ដួល Joshua បានយ៉ាងងាយ
- 2019-06-02 04:51:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលងាយថា ធាត់! Andy Ruiz អាចផ្ដួល Joshua បានយ៉ាងងាយ
ចន្លោះមិនឃើញ
អ្នកប្រដាល់ទម្ងន់យក្ស Andy Ruiz របស់មិសិកូ បានយកឈ្នះជើងខ្លាំងអង់គ្លេស Joshua ឱ្យបោះបង់ការប្រកួតត្រឹមទឹក៦ប៉ុណ្ណោះ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
មុនការប្រកួតចាប់ផ្ដើម Ruiz ត្រូវបានគេមើលឃើញថាអាចនឹងសន្លប់ ឆ្លងមិនផុត៣ទឹកឡើយ ដោយសារតែមាឌធំ ធាតុ មិនមានសាច់ដុំអ្វីឡើយ។ ប៉ុន្តែជាក់ស្ដែងពេលប្រកួតវិញ Ruiz បែរជាធ្វើបានល្អ វាយច្បាស់ៗ និងកណ្ដាប់ដៃចេញធ្ងន់ៗថែមទៀត រហូតធ្វើឱ្យ Joshua ទប់បានត្រឹម៦ទឹកប៉ុណ្ណោះ។
Joshua ជាជើងខ្លាំងប្រចាំអង់គ្លេស ហើយក៏ជាម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ពិភពលោកផងដែរ។ នេះជាបរាជ័យដំបូងសម្រាប់កីឡាកររូបនេះ ក្នុងការប្រកួតផ្លូវការ៕