គួរ​ឲ្យភ្ញាក់ផ្អើល! ប្រធានាធិបតីហ្វីលីពីន សារភាពថាខ្លួនធ្លាប់ធ្វើជាខ្ទើយ

  • 2019-06-04 03:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន​លោក​រូឌ្រីហ្គោ ឌូតឺតេ បាន​ប្រាប់​ទៅ​កាន់​ហ្វូង​មនុស្ស​ថា​លោក​ធ្លាប់​ធ្វើ​ខ្លួន​ជា​ខ្ទើយ​មុន​ពេល​ដែល​លោក​ព្យាបាល​ខ្លួន​ឯង​ជា។

ការ​អះអាង​របស់​ប្រធានាធិបតី​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក​ផ្ដល់​សុន្ទរកថា​ទៅ​កាន់​សមាគម​ហ្វីលីពីន​ក្នុង​ទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។ លោក ឌូតឺតេ​អះអាង​ថា​លោក​ដឹង​ខ្លួន​ថា​មាន​លក្ខណៈ​ជា​ខ្ទើយ​បន្ដិច​ដែរ​នៅ​ពេល​ដែលោក​រៀប​ការ​ជាមួយ​អតីត​ប្រពន្ធ Elizabeth Zimerman ហើយ​បាន​បែក​បាក់​គ្នា​កាល​ពី​ឆ្នាំ ២០០០។ លោក​បន្ថែម​ថា មក​ទល់​ពេល​នេះ​លោក​បាន​ព្យាបាល​ខ្លួន​ឯង​ក្រោយ​ពេល​ដែល​ជួប​ដៃ​គូរ​បច្ចុប្បន្ន Honeylet Avancena។

“ខ្ញុំ​បាន​ក្លាយ​ជា​បុរស​ពិត​ម្ដង​ទៀត! ស្ត្រី​ដ៏​ស្រស់ស្អាត​បំផុត (ដៃគូរបច្ចុប្បន្ន) បាន​ជួយ​ព្យាបាល​ខ្ញុំ។ ខ្ញុំ​ចាប់​ផ្ដើម​ស្អប់​ប្រុស​ៗ​ដែល​មាន​រាង​សង្ហារ​ចាប់​តាំង​ពីពេល​នោះ​មក។ ឥឡូវ​នេះ ខ្ញុំ​ចូលចិត្ដ​នារី​ស្អាត​ៗ​ជាង” លោក ឌូតឺតេថ្លែងយ៉ាង​ដូច្នេះ។ គួរ​ឲ្យ​ដឹង​ដែរ​ថា លោក​ឌូតឺតេ ធ្លាប់​ប្រកាស​ប្រាប់​ប្រជាជន​ហ្វីលីពីន​ថា​សិទ្ធិរបស់សហគមន៍ LGBT នឹងត្រូវបានការពារក្នុងអំឡុងពេល​ដែល​លោក​ធ្វើ​ជា​ប្រធានាធិតី៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន