Man City និង Real Madrid កំពុង​ប្រជែង​​ទិញ​យក Messi ជប៉ុន​វ័យ​ទើប​១៨​ឆ្នាំ

  • 2019-06-05 03:41:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City​ នឹង​​ត្រូវ​ប្រជែង​ជាមួយ Real Madrid ដើម្បី​​ចុះ​កុងត្រា​ទិញ​យក​កីឡាករ​វ័យ​ក្មេង​​ជប៉ុន Takefusa Kubo។

​​ខ្សែ​ប្រយុទ្ធ​ដែល​​ទើប​តែ​ឈាន​ចូល​វ័យ​១៨​ឆ្នាំ​កាល​ពី​ម្សិលម្ង៉ៃ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប បន្ទាប់​ពី​ Barcelona ឲ្យ​គេ​ចាកចេញ​ពី​​ឈុត​​យុវជន។ Kubo បាន​ចុះ​កុងត្រា​​ចូលរួម​ជាមួយ​យុវជន​របស់ Barca ប៉ុន្តែ​ត្រូវ​​បង្ខំ​ចិត្ត​ចេញ​ពី​ក្លឹប​វិញ​នៅ​ឆ្នាំ​២០១៥ បន្ទាប់​ពី Barca ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​កំហុស​ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ​មិន​គ្រប់​អាយុ​ដោយ​ខុសច្បាប់។

បន្ទាប់​មក​គេ​ក៏​បាន​ត្រលប់​ទៅ​កាន់​ក្រុម FC Tokyo ដែល​គេ​កន្លែង​គេ​ផ្ដល់​រហស្សនាម​​ថា “Messi ជប៉ុន”។ ពេល​នេះ​គេ​ឈាន​ចូល​​វ័យ​១៨​ឆ្នាំ​ ដូច្នេះ​គ្មាន​អ្វី​អាច​ហាម​ឃាត់​គេ​​បន្ត​អភិវឌ្ឍន៍​នៅ​អឺរ៉ុប​ទេ។ ​យោងតាម​សារព័ត៌មាន​ជប៉ុន​ទាំង​ Man City និង Madrid កំពុង​នាំ​មុខ​គេ​ដើម្បី​យក Kubo មក​កាន់​ក្លឹប។

ចំណែក​ Barca ក៏​មិន​បោះបង់​ក្នុង​ការ​នាំ​យក​កីឡាករ​ជប៉ុន​រូប​នេះ​មក​វិញ ខណៈ​ក្លឹប​យក្ស​បារាំង Paris Saint-Germain មាន​ការ​ចាប់​អារម្មណ៍​ដូច​គ្នា៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី