ក្រោយចរចាបែកផ្សែង Chelsea និង Real និយាយត្រូវគ្នាហើយរឿងតម្លៃខ្លួន Hazard
- 2019-06-06 02:48:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចរចាបែកផ្សែង Chelsea និង Real និយាយត្រូវគ្នាហើយរឿងតម្លៃខ្លួន Hazard
ចន្លោះមិនឃើញ
ការផ្ទេរ Eden Hazard មកកាន់ Real Madrid កាន់តែកៀកខិតជិតមែនទែនហើយ បន្ទាប់ពីក្លឹបទាំងពីរបានយល់ព្រមចុងក្រោយនូវតម្លៃខ្លួនដែលសមរម្យមួយ។
Real Madrid បានដាក់ការចាប់អារម្មណ៍លើ Hazard យូរមកហើយ ស្របពេលសាមីខ្លួនក៏ធ្លាប់បង្ហើបចង់ចាកចេញពី Chelsea នៅរដូវក្ដៅនេះ។ យោងតាម Guardian តម្លៃខ្លួនដែលក្លឹបទាំងពីរព្រមព្រៀងគ្នាគឺ៨៨,៥លានផោន។ ប្រភពដដែលបានបន្ថែមថា ក្រៅពីតម្លៃខ្លួនយល់ព្រមនេះ អាចមានលក្ខខ័ណ្ឌបន្ថែមផ្សេងៗទៀត។
Hazard សល់កុងត្រារយៈពេល១ឆ្នាំទៀតនៅ Chelsea។ កីឡាករវ័យ២៨ឆ្នាំរកបានពីរគ្រាប់ជួយឲ្យ Chelsea ឈ្នះ ៤-១ លើ Arsenal លើកពាន Europa League។ ភ្លាមៗក្រោយបញ្ចប់ការប្រកួត Hazard បានបង្ហាញចេតនាចង់ចាកចេញពី Stamford Bride ទៅចូលរួមនៅ Real រដូវកាលក្រោយ៕