អស់មិនច្រើនដូចមុនទេ បើចង់ផ្លោះផ្លាកលេខដល់ BB
- 2019-06-06 03:25:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់មិនច្រើនដូចមុនទេ បើចង់ផ្លោះផ្លាកលេខដល់ BB
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះឃើញថាការផ្លោះផ្លាកលេខទទួលបានការពេញនិយមខ្លាំង ពោលចាប់តាំងពីមានប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានបង្ហាញតម្លៃច្បាស់ៗនៃផ្លាកលេខនីមួយៗ។
ផ្លាកលេខដែលគេពេញនិយមក្នុងការផ្លោះជាងគេ គឺផ្លាកលេខក្បាល B ដូចជា 2BB ជាដើម។ ឥឡូវនេះការផ្លោះផ្លាកលេខទៅកាន់ 2BB មិនចំណាយច្រើនដូចមុនឡើយ ដោយសារតែផ្លាកលេខដែលក្រសួងដាក់លក់បច្ចុប្បន្នគឺចូលដល់អក្សរ 2BA ទៅហើយ។
ដូចនេះបើចង់ផ្លោះទៅកាន់អក្សរភ្លោះ 2BB ត្រូវចំណាយបន្ថែមលើការផ្លោះស៊េរីចាប់ពី ៤០០ ០០០ រៀល រហូតដល់ ២ ០០០ ០០០ រៀល អាស្រ័យលើប្រភេទលេខស្អាត ឬ មិនស្អាត ដូចបង្ហាញក្នុងរូបភាពខាងលើ និងខាងក្រោមនេះ៕
ចុចអាន៖