របួសទៀត! Neymar របួសជាថ្មី ក្ដីបារម្ភអាចមិនបានលេង Copa America
- 2019-06-06 03:41:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របួសទៀត! Neymar របួសជាថ្មី ក្ដីបារម្ភអាចមិនបានលេង Copa America
ចន្លោះមិនឃើញ
Neymar បានទទួលរងរបួសម្ដងទៀតកាលពីព្រឹកមិញ ធ្វើឲ្យគេបង្ខំចិត្តចាកចេញពីទីលាននៅវគ្គទីមួយក្នុងការប្រកួតមិត្តភាពរវាងប្រេស៊ីល និងកាតារ។
បន្ទាប់ពីប្រេស៊ីលបើកការនាំមុខនៅនាទី១៦ Neymar បានប៉ះទង្គិចជាមួយកីឡាករកាតារហើយក៏ដួលលើទីលាន។ កីឡាកររបស់ PSG មិនអាចប្រកួតបានទៀតឡើយ ត្រូវបានគេនាំចូលទៅតាមច្រកចេញ ដោយជើងខាងស្ដាំនៅតំបន់កជើងមានស្អំទឹកកក។ ចប់ការប្រកួតមិត្តភាពប្រេស៊ីលឈ្នះ ២-០។
កីឡាករវ័យ២៧ឆ្នាំទើបតែជាពីរបួសជង្គង់ ដែលបានកើតឡើងអំឡុងពេលហ្វឹកហាត់ជាមួយជម្រើសជាតិប្រេស៊ីល។ សម្រាប់របួសចុងក្រោយនេះគេមិនទាន់ដឹងស្ថានភាពបែបណាទេ តែអ្វីដែលបារម្ភគឺខ្លាចមិនអាចជាទាន់ពេលលេងពានCopa America ដែលនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី ១៤ មិថុនា៕