ទាំង​នេះ​ជា​រូប​ច្បាស់​បំផុត បង្ហាញ​រាង​ Galaxy Note10 (វីដេអូ)

  • 2019-06-07 02:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​មួយ​ឆ្នាំ​ត្រឹម​បន្ទាប់​ពី​បាន​បង្ហាញ​រូបរាង​លេច​ធ្លាយ​ផ្លូវ​ការ​របស់ Galaxy Note9 រួច​មក​ ពេល​នេះ​ Steve Hemmerstoffer បាន​សហការ​ជា​មួយ​ 91Mobiles បញ្ចេញ​រូបរាង​ Render ផ្លូវ​ការ​របស់ Galaxy Note10 វិញ​ម្ដង។

រូបរាង​នេះ​មិន​ជា​ខុស​ពី​រូបភាព​លេច​ចេញ​កន្លង​មក​នោះ​ទេ ប៉ុន្តែ​វា​មាន​គុណភាព​ច្បាស់​ជាង​មុន។​ នៅ​ផ្នែក​ខាង​មុខ​មាន​រចនាបថ​អេក្រង់​លាត​ពេញ​ផ្ទៃ និង​មាន​ចោះ​រន្ធ​កាមេរ៉ា​ Selfie នៅ​ចំ​​កណ្ដាល​ផ្នែក​លើ​នៃ​អេក្រង់។ ចំណែក​ខាង​ក្រោយ​វិញ​មាន​បំពាក់​កាមេរ៉ា​ ៣ គ្រាប់ ជា​លក្ខណៈ​បញ្ឈរ​ដែល​គេ​ជឿជាក់​ថា​មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា Galaxy S10/S10+ ដែរ។

សង្កេត​ឃើញ​ដែរ​ថា Samsung បាន​ដក​ចេញ​នូវ​ប៊ូតុង Bixby និង​រន្ធ​ដោត​កាស​ 3.5 mm ពី​​ Galaxy Note10 ដោយ​ជំនួស​មក​វិញ​នូវ​រន្ធ​ USB-C។ ចចាមអារ៉ាម​កន្លង​មក​បាន​ឲ្យ​ដឹង​ថា Galaxy Note10 នឹង​ប្រកាស​ចេញ​ដំណាល​គ្នា​ជា​មួយ Note10 Pro ដែល​មាន​អេក្រង់​ធំ និង​​កាមេរ៉ា​ក្រោយ​បួន​គ្រាប់ ហើយ​ស្មាតហ្វូន​ទាំង​ពីរ​ប្រភេទ​នឹង​ចេញ​ជា​ប្រភេទ 5G ទៀត​ផង សរុប​មាន​រហូត​ដល់ ៤ ប្រភេទ៕

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី