គូ​ប្រជែង PCX ​ចេញ​ថ្មី​មាន​ប្រព័ន្ធ​ហ្វ្រាំង ABS តម្លៃ​ល្មម​គិត​គូរ​បាន​

  • 2019-06-08 09:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន​ Yamaha ​បាន​ប្រកាស​ចេញ​ម៉ូតូម៉ូឌែល Nmax ABS ឆ្នាំ ២០១៩ ​ដែល​មាន​ជម្រើស​ ២ ពណ៌​ថ្មី​ឲ្យ​រើស(ប្រផេះ​លាយ​ខ្មៅ និង​ស​លាយ​ខ្មៅ​) ​ព្រម​ទាំង​ចេញ​តម្លៃ​ច្បាស់​ៗ​ផង​ដែរ។

​ចំពោះ​ Yamaha NMax ស៊េរី​ថ្មី​នេះ​មិន​មាន​មាន​ការ​កែប្រែ​រូបរាង​ខាង​ក្រៅ​ទេ​ នៅ​តែ​មាន​ប្រើ​កុងទ័រ​ឌីជីថល​ គួប​ផ្សំ​នឹង​ការ​បន្ថែម​ជម្រើស​ពណ៌​​ថ្មី​ប៉ុណ្ណោះ​។​

​រី​ឯ​លក្ខណៈ​សម្បត្តិ​ផ្សេង​ៗ​លើ​ម៉ូតូ​នេះ មិន​សូវ​ខុស​ពី​ជំនាន់មុន វានៅតែដំណើរ​ការ​ដោយ​ម៉ាស៊ីន​​ចំណុះ​ ១៥៥ សេសេ​ជា​មួយ​បច្ចេកវិទ្យា​​សន្សំ​សំចៃ​សាំង ​Blue Core អាច​ផលិត​កម្លាំង​បាន​ ១៥៥ សេះ។ ហ្វ្រាំង​ម៉ូតូ​ជា​ប្រភេទ​ហ្វ្រាំង​ថាស​ ហើយ​ម៉ូឌែល​នេះ​​ជា​ជម្រើស​ជា​ហ្វ្រាំង​ ABS ផង​ដែរ។

Yamaha NMax មាន​ប្រើ​សម្បក​កង់​គ្មាន​ពោះវៀន​ និង​មាន​បំពាក់​ដោយ​អំពូល​ភ្លើង​ LED ថែម​ទៀត​ផង។ អាច​ផ្ទុក​ប្រេង​ឥន្ធនៈ​បាន​ ៦,៦ លីត្រ និង​មាន​ទម្ងន់​ ១២៧ គីឡូក្រាម។

​ចំពោះ​តម្លៃ​ចាប់ផ្តើម​គឺ ៣២០០ ដុល្លារ​ឬ​ប្រមាណ​ជា ៧៥ លាន​ដុង(លក់​នៅ​វៀតណាម)​ ដោយឡែកចំពោះទីផ្សារក្នុងស្រុកយើងមានតែជម្រើសហ្វ្រាំងថាសធម្មតានៅឡើយ ឯតម្លៃអាស្រ័យលើហាងលក់៕

អត្ថបទទាក់ទង៖

ប្រភព៖ news.abs-cbn   ប្រែ​សម្រួល៖ រក្សា