មូលហេតុនេះទើបប្រព័ន្ធប្រតិបត្តិការ Huawei ប្រើឈ្មោះ ២ ផ្សេងគ្នា

  • 2019-06-09 03:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រតិបត្តិការ​ដែល Huawei បង្កើត​ឡើង​ដោយ​ខ្លួន​ឯង កាល​ដំបូង​មាន​ដំណឹង​ថា​វា​មាន​ឈ្មោះ​ HongMeng OS។ បន្តិច​ក្រោយ​មក​​ក៏​មាន​ការ​បញ្ជាក់​ថា​ឈ្មោះ OS របស់ Huawei គឺ​ត្រូវ​ហៅ​ថា​ Ark OS ទៅ​វិញ​ទេ។

បើ​តាម​ការ​ចេញ​ផ្សាយ​ថ្មី​មួយ​របស់​ Global Times បាន​បញ្ជាក់​ថា​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ជា​ឈ្មោះ​​ប្រព័ន្ធ​ប្រតិបត្តិការ​​របស់​ Huawei ដោយ​ឈ្មោះ HongMeng OS ជា​ឈ្មោះ​សម្រាប់​ប្រើ​នៅ​ប្រទេស​ចិន ហើយ​ឈ្មោះ Ark OS ជា​ឈ្មោះ​ប្រើ​លើ​ទីផ្សារ​ប្រទេស​ ដែល​ឈ្មោះ​នេះ​បាន​ចុះ​បញ្ជី​នៅ​ទីស្នាក់ការ​ប៉ាតង់ និង​កម្មសិទ្ធិ​បញ្ញា​របស់​អាល្លឺម៉ង់។

​លោក Richard Yu នាយក​ប្រតិបត្តិ​របស់ Huawei ធ្លាប់​បាន​បញ្ជាក់​ថា​​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ខ្លួន នឹង​រួចរាល់​នៅ​​ចន្លោះ​ខែ​កញ្ញា ដល់ ខែ​ធ្នូ ខាង​មុខ​នេះ។ ប៉ុន្តែ​សារព័ត៌មាន GSM Arena បាន​​រំពឹង​ថា​ប្រព័ន្ធ​ប្រតិបត្តិការ Huawei នឹង​បញ្ចេញ​​យ៉ាង​លឿន​នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ​តែ​ម្ដង៕​

ចុចអាន ៖ ចេញ​ខ្លះ​ហើយ មុខមាត់ប្រព័ន្ធ​ប្រតិបត្តិការ​​ផលិត​ដោយ Huawei

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង