ប្រទះ​ឃើញ​ Ford F-150 Raptor ​ខ្លួន​ខ្លី រត់​លើ​ដង​ផ្លូវ

  • 2019-06-09 03:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​គេ​បាន​ប្រទះ​ឃើញ​រថយន្ត​ Ford F-150 Raptor មាន​ដង​ខ្លួន​ខ្លី​​រត់​សាក​ល្បង​នៅ​លើ​ដង​ផ្លូវ។ វា​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​បំផុត ព្រោះ​ថា​ Ford មិន​ធ្លាប់​រំឭក​អំពី F-150 ខ្លួន​ខ្លី​ពី​មុន​មក​នោះ​ទេ។

ទន្ទឹម​នឹង​នេះ​ក៏​មាន​មនុស្ស​ជា​ច្រើន​ជឿជាក់​ថា​នេះ​ជា​​រថយន្ត​ម៉ូដែល Bronco ស៊េរី​ថ្មី ដែល​រត់​សាក​ល្បង និង​ប្រើ​ប្រាស់​រូបរាង​ F-150 Raptor ដើម្បី​បំភ័ន្ត​ភ្នែក ហើយ​ខ្លះ​ទៀត​យល់​ឃើញ​ថា​ជា​ Ford F-150 Raptor ស៊េរី​ពិសេស​ផង​ដែរ។

ប្រសិន​បើ​នេះ​ជា​ម៉ូដែល​ Bronco មែន​នោះ មាន​ន័យ​ថា​ Ford ពិត​ជា​ឆ្លាត​ខ្លាំង​ណាស់​ដែល​ចេះ​ប្រើ​រូបរាង​ Ford F-150 Raptor មក​​​បិត​បាំង​រូបរាង​ពិត​របស់ Bronco ជា​ជាង​ការ​ប្រើ​​ស្កុត​បិត​ដូច​រថយន្ត​ដទៃ​ទៀត។ រង់ចាំ​តាមដាន​ទាំង​អស់​គ្នា​ថា​ Ford នឹង​មាន​ការ​បក​ស្រាយ​បែប​ណា៕​

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង