Xperia 1 លក់នៅខ្មែរ ដឹងតម្លៃហើយ

  • 2019-06-10 02:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xperia 1 ជា​ស្មាត​ហ្វូន​ស៊េរី​ចុង​ក្រោយ​របស់​ Sony ដែល​បាន​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ​បរទេស​នៅ​អាមេរិក​កាល់​ពី​​ថ្ងៃ​ទី ១២ ខែ​កក្កដា​កន្លង​ទៅ។

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ស្មាតហ្វូន Xperia 1 នេះ​ក៏​ត្រូវ​បាន​ដាក់​អោយ​កុម្ម៉ង់​ទិញ​នៅ​ប្រទេស​ចិន​ផង​ដែរ។ ស្មាតហ្វូន​អេក្រង់​កម្រិត 4K មួយ​នេះ ត្រូវ​បាន​កំណត់​តម្លៃ​លក់​ ៦ ២៩៩ យ័ន ដែល​ស្មើ​ប្រមាណ​ ៩១១ ដុល្លារ ប៉ុណ្ណោះ ដែល​​ធូរ​ថ្លៃ​ជាង​តម្លៃ​នៅ​អឺរ៉ុប​ ១៥% (ប្រមាណ ១ ០៧៦ ដុល្លារ)។

ងាក​មក​ប្រទេស​កម្ពុជា​វិញ Sony Xperia 1 ក៏​ចាប់​ផ្ដើម​មាន​លក់​ផង​ដែរ តាម​ប្រភព​ពី​ហាង សុខលី បាន​ដាក់​ក្នុង​តម្លៃ ប្រមាណ​ជា ៩៨០ ដុល្លារ។

Xepria 1មាន​លក្ខណៈ​សម្បត្តិ​ដូចជា ប្រើ​បន្ទះ​ឈីប​ Snapdragon 855, RAM ទំហំ ៦ GB, អង្គផ្ទុក ១២៨ GB, កាមេរ៉ា​ខាង​ក្រោយ​ ៣ គ្រាប់ និង​មាន​អេក្រង់​វែង​មាត្រដ្ឋាន 21:9 CinemaWide៕​​

អត្ថបទ៖ ម៉េងងី