ចេញដំណឹងសោកសៅថ្មី អំពី Galaxy Note10 Pro
- 2019-06-10 08:07:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញដំណឹងសោកសៅថ្មី អំពី Galaxy Note10 Pro
ចន្លោះមិនឃើញ
Galaxy Note10 ប្រហែលជាមិនមានបច្ចេកវិទ្យាសាកថ្មលឿន ៤៥ វ៉ាត់នោះទេ។ នេះបើផ្អែកតាមដំណឹងដែលផ្ដល់ដោយ Max Weinbach នៃក្រុមផលិត Software ទូរសព្ទ XDA Developer។
[ចចាមអារ៉ាមកន្លង](http://tech.sabay.com.kh/article/1143253#utm_campaign=onpage)មកបានធ្វើឲ្យអ្នកគាំទ្រ Samsung រំភើបចិត្តនៅពេលនិយាយថា Galaxy Note10 មានបច្ចេកវិទ្យាសាកថ្មលឿនជាង Galaxy S10 5G, Galaxy A70 និង Galaxy A80 ជិត ២ ដង។ ប៉ុន្តែផ្ទុយទៅវិញបច្ចេកវិទ្យាសាកថ្ម ៤៥ វ៉ាត់ នេះ អាចនឹងបង្ហាញមុខលើកដំបូងនៅលើម៉ូដែល Galaxy A90 ទៅវិញទេ។
ស្ដាប់ទៅអាចសមហេតុផល ព្រោះថា Galaxy A70 គឺជាស្មាតហ្វូនដំបូងរបស់ Samsung ដែលប្រើបច្ចេកវិទ្យាសាកថ្ម ២៥ វ៉ាត់ ដូចនេះការហក់ទៅប្រើបច្ចេកវិទ្យាសាកថ្មខ្លាំងជាងនេះ អាចនឹងធ្វើឡើងលើត្រកូល Galaxy A មុនគេ។
គួរដឹងថាដំណឹងថ្មីនេះ បានរំឭកតែអំពី Galaxy Note10 Pro ប៉ុណ្ណោះ ដែលនេះបានធ្វើឲ្យគេឆ្ងល់ថាកម្លាំងសាកលើ Galaxy Note10 ប្រភេទធម្មតា អាចមាន ២៥ វ៉ាត់ដូចគ្នា ឬ ប្រើត្រឹម ១៥ វ៉ាត់ដូច ត្រកូល Galaxy S10 ធម្មតា។ ប្រើកម្លាំងសាក ១៥ វ៉ាត់លើប្រភេទធម្មតា អាចមិនជាបញ្ហាធំដុំនោះទេ ប្រសិនប្រភេទធម្មតានេះមានថ្មត្រឹម ៣៤០០ mAh នោះ ហើយវាក៏ជួយកាត់បន្ថយតម្លៃលក់មួយកម្រិតផងដែរ៕
ចុចអាន៖