Ronaldo យល់​ថា​ ព័រទុយហ្គាល់​នឹង​បន្ត​ឈ្នះ​ពាន​ទៀត​ ទោះ​គ្មាន​រូប​ខ្លួន​ថ្ងៃ​ក្រោយ​ក៏​ដោយ

  • 2019-06-10 12:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​ប្រាប់​គេហទំព័រ​ UEFA ថា​ ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​មាន​សក្ដានុពល​ណាស់ ហើយ​នឹង​បន្ត​ឈ្នះ​ពាន​ជា​ច្រើន​ទៀត​ ទោះ​មាន​ ឬ មិន​មាន​វត្តមាន​ខ្លួន​ក៏​ដោយ។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ " ក្រុម​ជម្រើស​ជាតិ​នឹង​បន្ត​ទៅ​មុខ​ទៀត​ ទោះ​ជា​មាន​ ឬ មិន​មាន​វត្តមាន Cristiano ក៏​ដោយ។ មាន​កីឡាករ​ក្មេង​ៗ​ជា​ច្រើន ហើយ​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ពួក​គេ​ នឹង​ល្អ​ជាង​នេះ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​ចង់​នៅ​ជា​ផ្នែក​នៃ​គម្រោង​នេះ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ និង​មាន​អារម្មណ៍​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​បាន ប៉ុន្តែ​ដូច​ដែល​ខ្ញុំ​និយាយ​អញ្ចឹង​ ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នេះ មាន​សក្ដានុពល​ណាស់ ហើយ​នឹង​បន្ត​ឈ្នះ​ពាន​ជា​ច្រើន​បន្ត​ទៀត " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ronaldo បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឈ្នះ​ពាន​អន្តរជាតិ​ធំ​ៗ​ចំនួន​ ២​ហើយ​គឺ UEFA Euro ក្នុង​ប្រទេស​បារាំង​ នៅ​ឆ្នាំ​២០១៦ និង​ពាន UEFA Nations League នៅ​ទឹកដី​ព័រទុយហ្គាល់​ខ្លួន​ឯង​ផ្ទាល់៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី