ស្ដែងៗ! ឧទ្ធម្ភាគចក្រហោះបុកអគារ ៥៤ជាន់នៅញូវយ៉ក សម្លាប់អ្នកបើកបរ (មានវីដេអូ)

  • 2019-06-11 06:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 239

ចន្លោះមិនឃើញ

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង បាន​ហោះ​បុក​អគារ ៥៤​ជាន់​នៅ​កណ្ដាល​ក្រុង Manhattan នៅ​រដ្ឋ​ញូវយ៉ក​បណ្ដាល​ឲ្យ​អ្នក​បើក​បរ​ស្លាប់​គួរ​ឲ្យ​រន្ធត់​។

យោង​តាម​សារព័ត៌មាន CNBC ឲ្យ​ដឹង​ថា​ហេតុការណ៍​នេះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២រសៀល​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ពី​អ្នក​រស់​នៅ​ជិត​តំបន់​កើត​ហេតុ។ យោង​តាម​អ្នក​គ្រប់គ្រង​អាកាសយានដ្ឋាន​របស់​ឧទ្ធម្ភាគចក្រ​នៅ​ក្នុង​ទីក្រុង Linden ឲ្យ​ដឹង​ថា អ្នក​បើកបរ​មាន​ឈ្មោះ McCormack បម្រើ​ការ​ជា​អ្នក​ពន្លត់​អគ្គិភ័យ។ ប្រភព​ដដែល​បន្ដ​ថា មុន​កើត​ហេតុ​បុរស​រង​គ្រោះ ត្រូវ​បាន​ម្ចាស់​ឧទ្ធម្ភាគចក្រ​ជួល​ឲ្យ​ជិះ​មក​កាន់​ទីក្រុង​ញូវយ៉ក​ដើម្បី​ជូន​ដំណើរ​លោក។ ឧទ្ធម្ភាគចក្រ​ប្រភេទ Agusta A109E គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ American Continental ដែល​លោក McCormack បើក​ឧទ្ធម្ភាគចក្រ​បម្រើ​ការ​ឲ្យ​អស់​រយៈពេល ៥​ឆ្នាំ​មក​ហើយ។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា លោក McCormack អាយុ ៥៨​ឆ្នាំ បាន​ធ្វើ​ការ​ហោះ​ហើរ​ពី​ផ្លូវ ៣៤ រយៈ​ពេល ១១​នាទី​មុន​ពេល​ហេតុការណ៍​អាក្រក់​កើត​ឡើង​ដោយ​បុក​ជាមួយ​អគារ ៥៤​ជាន់​បណ្ដាល​ឲ្យ​ឆាប​ឆេះ​ជា​អណ្ដាត​ភ្លើង។ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ ត្រូវ​បាន​គេ​ជឿ​ថា​ដោយ​សារ​អាកាស​ធាតុ​មិន​ល្អ ហើយ​ដោយ​សារ​ឧទ្ធម្ភាគចក្រ​មាន​អាយុ​កាល​ជាង​១៩​ឆ្នាំ​មក​ហើយ។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​ណា​មួយ​ទាក់​ទង​នឹង​មូលហេតុ​ពិត​ប្រាកដ​នោះ​ទេ ដោយ​អាជ្ញាធរ​កំពុង​បើក​ការ​ស៊ើប​អង្កេត​បន្ដ​ជុំវិញ​ករណី​នេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន