​ម៉ាស៊ីន​កាត់​ស្មៅ បំបែក​ឯកត្តកម្ម​ពិភពលោក​ បរ​លឿន​ជាងឡាន

  • 2019-06-11 08:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យានយន្តមួយ​ឈ្មោះ​ថា Honda Mean Mower MK2 ឬ Honda Lawnwer ជា​ម៉ាស៊ីន​ជំនាន់ ២ ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Honda ​បាន​បំបែក​កំណត់ត្រា​ចាស់ ​ក្លាយ​ជា​​​ម៉ាស៊ីន​កាត់​ស្មៅ ​ដែល​រត់​ល្បឿន​លឿន​បំផុត​លើ​លោក ដោយ​រត់​ពី ០ ​ទៅ ១៦០ គ.ម/ម៉ ចំណាយ​ពេល​ត្រឹម​តែ​ ៦,២៨ វិនាទី​​ប៉ុណ្ណោះ​។

​ត្បិត​តែ​តួ​ជា​ម៉ាស៊ីន​កាត់​ស្មៅ ​ប៉ុន្តែ​គេ​បាន​ច្នៃ​វា​ដោយ​បំពាក់​កៅអី​ផ្អែក​ដូច​យាន​ប្រណាំង Formula 1 ឯ​តួ​បំពាក់​ដោយ​​ម៉ាស៊ីន​ម៉ូតូ CBR1000RR Fireblade ទំហំ ១,0 លីត្រ​​ផ្ដល់​កម្លាំង ១០០០ សេសេ​។

សូម​បញ្ជាក់​ដែរ​ថា ម៉ាស៊ីន​កាត់​ស្មៅ​​ដែល​ជា​ប្រភេទ​ម៉ាស៊ីន Honda Mean Mower ​របស់​ក្រុមហ៊ុន​ហុងដា​នេះ​ កាល​ពី​ឆ្នាំ ២០១៤ ​(ជំនាន់ ១) ក៏​ធ្លាប់​កាន់​កំណត់ត្រា​នេះ​ម្ដង​ដែរ៕ ​

​ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី