មិនធម្មតាមែន! ឡាន Rolls-Royce នេះស្រោបពីមាសសុទ្ធទាំងក្នុងនិងក្រៅ
- 2019-06-11 08:50:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាមែន! ឡាន Rolls-Royce នេះស្រោបពីមាសសុទ្ធទាំងក្នុងនិងក្រៅ
ចន្លោះមិនឃើញ
រថយន្ត Rolls-Royce “PHANTOM Specially Commissioned by Stephen Hung” ជារថយន្តផលិតឡើងជាពិសេសតាមការកុម្ម៉ង់របស់អតិថិជនដែលមានស្រោបដោយសារធាតុមាសសុទ្ធទាំងផ្នែកខាងក្នុង និង ផ្នែកខាងក្រៅ។
រូបរាងពីក្រៅរបស់រថយន្តមានស្រោបដោយទឹកថ្នាំដល់ទៅ ១០ ជាន់ដោយមានមួយជាន់ជាស្រទាប់មាសស្ដើង ហើយរថយន្តផលិតជាពិសេសនេះដែរមានប្រើទឹកថ្នាំលើសពីរថយន្តធម្មតា ២៥០% ឯណោះ។ ក្រុមហ៊ុន Rolls-Royce បានធ្វើការកែប្រែខ្លះៗក្នុងរោងចក្រផលិតរបស់ខ្លួន ដោយបានដំឡើងម៉ាស៊ីនថ្មីៗមួួយចំនួន ដើម្បីធានាថាគ្មានបញ្ហាកើតឡើងអំឡុងពេលលាបពណ៌រថយន្តម៉ូដែល Phantom ដ៏ពិសេសនេះ។
និយាយដល់មាសសុទ្ធវិញទេវរូបនៅផ្នែកខាងមុខនៃរថយន្ត រួមទាំងស្លាក Rolls-Royce សុទ្ធតែស្រោបដោយមាសសុទ្ធទាំងអស់។ មិនតែប៉ុណ្ណោះសូម្បីតែទ្វាររថយន្ត ឆ័ត្រដែលបង្កប់ក្នុងទ្វាររថយន្តក៏ស្រោបដោយមាស ហើយស្លាកឈ្មោះ “PHANTOM Specially Commissioned by Stephen Hung” ក៏មានឆ្លាក់ដោយមាសដែរ។ ចំពោះនាឡិកាវិញរចនាឡើងដោយក្រុមហ៊ុនគ្រឿងអលង្កាល្បីឈ្មោះ Graff។
រថយន្ត Rolls-Royce Phantom ម៉ូដែលស្រោបមាសពិសេសនេះមានផលិតចំនួន ២ គ្រឿងប៉ុណ្ណោះ ដោយផលិតឡើងតាមការកុម្ម៉ង់របស់សណ្ឋាគារ "The 13" នាទីក្រុងម៉ាកាវ កាលពីឆ្នាំ ២០១៤ ដោយពេលនោះសណ្ឋាគារបានកុម្ម៉ង់រថយន្តពី Rolls-Royce ដល់ទៅ ៣០ គ្រឿងឯណោះ ហើយនេះជាពីរគ្រឿងចុងក្រោយ៕