ជយោ!​ កម្ពុជា​ ឈ្នះ​ ប៉ាគីស្ថាន​ ២-១​ ឡើង​ទៅ​ជុំ​បន្ទាប់​ពាន​រង្វាន់​ FIFA World Cup ​2022

  • 2019-06-11 17:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​គោព្រៃ​កម្ពុជា​ បន្ត​ឈ្នះ​ក្រុម​បាល់ទាត់ ​ប៉ាគីស្ថាន​ ២-១​ នៅ​ឯ​ប្រទេស​កាតារ ​មុន​នេះ​ នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​ FIFA World Cup ​2022​ ជើង​ទី២​នេះ។​

ក្រុម​ជម្រើសជាតិ​កម្ពុជា

ក្រុម​បាល់ទាត់​ប៉ាគីស្ថាន​ បាន​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​កម្ពុជា​នៅ​វគ្គ​ទី១​ រហូត​អាច​រក​គ្រាប់​បាល់​បាន​១គ្រាប់​ ពី​ការ​ពិន័យ​បាល់​១១ម៉ែត្រ​ នៅ​នាទី​១៧​ ពី​ក្រុម​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ដៃ​ក្នុង​តំបន់​អ្នក​ចាំ​ទី។​ បើ​ទោះ​ជា​អ្នក​ចាំ​ទី​របស់​កម្ពុជា​ កែវ​ សុខសិលា​ លោត​ត្រូវ​ក៏​ដោយ​ប៉ុន្តែ​នៅ​មិន​អាច​សង្រ្គោះ​បាន​នោះ​ដែរ​ ជា​លទ្ធផល​រហូតបញ្ចប់​វគ្គ​ទី១​ កម្ពុជា​ ០-​ ១ ​ប៉ាគីស្ថាន។​ ចូល​ដល់​វគ្គ​ទី២​ បន្ទាប់​ពី​បាន​យុទ្ធ​សាស្រ្ត​ថ្មី ​ពី​សំណាក់​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ក្រុម​លេង​បាន​ល្អឡើង​វិញ​ និង​មាន​សាច់​បាល់​សម្រុក​រហូត​អាច​រក​បាន​២គ្រាប់​ ដោយ​កីឡាករ សេត រ៉ស៊ីប នៅនាទី៦៣ និង​១គ្រាប់​ទៀត​ចុង​ម៉ោងនាទី៨៩ ដោយ​ រឹង ប៊ុនហៀង។ លទ្ធផល​ផ្លូវ​ការ​៩០នាទី កម្ពុជា ២-១ ប៉ាគីស្ថាន។​

ក្រុម​ជម្រើសជាតិ​កម្ពុជា

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទាត់​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ប៉ាគីស្ថាន​ នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​ FIFA World Cup ​2022 ​ទាំង​ពីរ​ជើង។​ ជើង​ទី១​នៅ​កម្ពុជា​ ២-០​ កាល​ពី​ថ្ងៃ​ទី៦​ ខែ​មិថុនា​ ខណៈ​ជើង​ទី២​ ឈ្នះ​ដោយ​លទ្ធផល​ ២-១​ មុន​នេះ សរុប​គ្រាប់បាល់ទាំងពីរលើក​ ៤-១ ៕​

អត្ថបទ៖ នួន ស៊ីណា​