ខ្ជិល​​លាក់​បាំង​ច្រើន Google ទម្លាយ​រូបរាង Pixel 4 មុន​ការប្រកាសរាប់ខែ

  • 2019-06-13 02:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​ធ្វើ​ឲ្យ​រឿង​មួយ​ដែល​គ្រប់​គ្នា​ស្មាន​មិន​ដល់ គឺ​បាន​បង្ហាញ​​​ការ​ឌីហ្សាញ​ផ្នែក​ខាង​ក្រោយ​របស់​ Pixel 4 ក្រោយ​ពី​រូបរាង​ Render របស់​ស្មាតហ្វូន​នេះ​បាន​លេច​ធ្លាយ​កាល​ពី​ថ្មីៗ​នេះ។

រូបភាព​ដែល​ Google បង្ហាញ​ឡើង គឺ​ដូច​គ្នា​នឹង​រូបភាព​​ Render លេច​ចេញ​កាល​ពី​ថ្មីៗ​នេះ ដោយ​ផ្នែក​ខាង​ក្រោយ​របស់ Pixel 4 មាន​បំពាក់​ដង្គុំ​កាមេរ៉ា​ភ្លោះ​​រាង​បួន​ជ្រុង។ វា​អាច​ទៅ​រួច​ដែល​ថា​នេះ​ជា​ការ​ Troll មួយ​របស់​ Google ប៉ុន្តែ​​ភាគ​ច្រើន​យល់​ថា​វា​ជា​ការ​ពិត។

ទោះ​បី​ជា​រូបរាង​ខាង​​ក្រោយ​បាន​បង្ហាញ ប៉ុន្តែ​រូបរាង​ខាង​មុខ​របស់ Pixel 4 នៅ​ជា​មន្ទិល​នៅ​ឡើយ។ ដំណឹង​កន្លង​មក​បាន​លើក​ឡើង​ថា​ Pixel 4 មាន​ចោះ​រន្ធ​​អេក្រង់​ខាង​មុខ​ ដើម្បី​បំពាក់​កាមេរ៉ា​ Selfie ដូច​នៅ​លើ Galaxy S10+ និង​ខ្លះ​ទៀត​ថា​​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​នេះ​នឹង​បន្ត​ប្រើ​រចនាបថ​​អេក្រង់​ឆក៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង