ត្រៀមៗ Hazard នឹង​បង្ហាញ​ខ្លួន​ផ្លូវ​ការ​នៅ​ Real Madrid ​យប់នេះ

  • 2019-06-13 02:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​អាច​ចាត់​ទុក​បាន​ថា Eden Hazard គឺ​ជា​​កីឡាករ​កំពូល​ទី​មួយ​​​ដែល​ Real Madrid ​បាន​ទិញ​គិតចាប់​តាំង​ពី​ទិញ James Rodriguez ក្នុង​ឆ្នាំ ២០១៤ ហើយ​ក្លឹប​ចង់​ធ្វើ​ពិធី​ជប់លៀង​មួយ​នៅ​ឯ​កីឡដ្ឋាន​ Estadio Santiago Bernabeu។

​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​​នៅ​ល្ងាច​​ថ្ងៃ​ព្រហស្បតិ៍​នេះ​ម៉ោង​១៩:០០ ប្រទេស​អេស្ប៉ាញ (ត្រូវ​នឹង​ម៉ោង​១២​យប់​នេះ)។ ក្លឹប​បាន​​ផ្ញើ​សារ​ឲ្យ​អ្នក​គាំទ្រ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដោយ​សរសេរ​ថា៖ "សូម​អញ្ជើញ​ចូល​រួម​ការ​បង្ហាញ​ខ្លួន​របស់ Hazard”។

ពួក​គេ​សង្ឃឹម​ថា នឹង​អាច​ទាក់ទាញ​អ្នក​ចូលរួម​ប្រហាក់​ប្រហែល​នឹង​ការ​បង្ហាញ​ខ្លួន​របស់ Cristiano Ronaldo កាល​ឆ្នាំ​២០០៩។ Hazard នឹង​ពាក់​អាវ​លេខ​៧ ​ក្នុង​ក្លឹប Real Madrid ហើយ​ក្លឹប​នឹង​ធ្វើ​ការ​គោរព​ដល់​កីឡាករ Mariano ដែល​ជា​ម្ចាស់​អាវ​លេខ​៧​បច្ចុប្បន្ន​ ដោយ​បង្ហាញ​ខ្លួន​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​ជាមួយ​អាវ​ដែល​គ្មាន​លេខ មាន​តែ​ឈ្មោះ​របស់​គេ៕ ​​​​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ