Google អាប់​ដេត​ថ្មីអ្នកមិនសូវចេះ​ភាសាគេ ទៅលេងបរទេសលែងភ័យ

  • 2019-06-13 03:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះក្រុម​ការងារ Google​ បាន​បញ្ចេញ​កំណែ​អាប់ដេត​ថ្មី​លើ​កម្មវិធី Google translate ដោយ​បន្ថែម​មុខងារ ​សន្ទនា​គ្នា​ជា​សំឡេង​បាន​ច្រើន​ជាង ២៦ ភាសា។

Google translate លើទូរសព្ទ Android

មុខងារ​ថ្មី​នេះ Google បានស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ពេញ​លេញ​ ហើយ​ក៏​មាន​នៅ​លើ iOS ដែរ។ ដូចនេះអ្នកប្រើអាចងាយស្រួលក្នុងការទំនាក់ទំនងគ្នា ជាពិសេសពេលទៅក្រៅប្រទេសទាំងអ្នកប្រើ Android និង iOS អាច​សាកល្បង​ប្រើ​ជា​ជំនួយ​ពេល​សន្ទនា​ជា​សំឡេង​បាន។

មុខងារថ្មីនេះវា​អាច​គាំទ្រ បាន​ច្រើន​ភាសា​មែន​ទែន​ដូចជា ថៃ កូរ៉េ ចិន ជប៉ុន អង់គ្លេស បារាំង និង​ភាសា​ផ្សេងទៀតជាង ២៦ ភាសាលើពិភពលោក។

ចំពោះ​របៀប​ប្រើ​មុខងារ​ថ្មី​នេះ ក្រុម​ការងារ​នឹង​ធ្វើ​បង្ហាញ​ជា​វីដេអូ​ពេល​ក្រោយ៕

ចុច​ដោនឡូត នៅទីនេះGoogle Translate | App store

Google translate លើទូរសព្ទ Android
ដំណើការរបៀបបកប្រែសម្លេង

អានអត្ថបទបន្ត៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ រក្សា