Wow! គ្រាន់​តែ​ដាក់​កាមេរ៉ា​ថត Google Translate អាច​បក​ប្រែ​បាន​ទាំងអស់

  • 2015-01-15 18:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ម្សិលមិញ​នេះ​បាន​បញ្ចេញ​កំណែប្រែ​ថ្មី​សម្រាប់​កម្មវិធី​ Google Translate ​លើ iOS និង Android ដែល​មាន​សមត្ថភាព​មិន​ធម្មតា​អាច​បក​ប្រែ​អក្សរ​នៅ​លើ​ស្លាក​សញ្ញា​តាម​ផ្លូវ បញ្ជី​ម្ហូប​អាហារ ជា​ដើម ដោយ​គ្រាន់​តែ​ដាក់​កាមេរ៉ា​ថត​ប៉ុណ្ណោះ។

 

 

បច្ចេកវិទ្យា​ថ្មី​នេះ​មាន​ឈ្មោះ​ថា ​Word Lens ដែល Google បាន​ទិញ​ពី​ក្រុមហ៊ុន​ Quest Visual ​កាល​ពី​ឆ្នាំ​មុន។

 

​បច្ចុប្បន្ន Word Lens អាច​​បក​ប្រែ​បាន​ភាសា​មួយ​ចំនួន​ប៉ុណ្ណោះ​ ដូច​ជា​​ បារាំង អាល្លឺម៉ង់​ អ៊ីតាលី ព័រទុយហ្គាល់​ រុស្សី​ និង អេស្ប៉ាញ​​ ទៅ​ជា​ភាសា​អង់គ្លេស​ និង​ ពី​ភាសា​អង់គ្លេស​ទៅ​ភាសា​ទាំង​នោះ​វិញ​​។ អ្នក​ប្រើ​ឧបករណ៍ iOS និង Android​ គ្រាន់​តែ​ដាក់​កាមេរ៉ា​ថត​ទៅ​កាន់​ស្លាក​សញ្ញា​ ឬ អត្ថបទ​អក្សរ​ទៅ​តាម​​ភាសា​​ខាង​លើ​​ នោះ​វា​នឹង​ស្គែន​ ហើយ​​បកប្រែ​បង្ហាញ​​ក្នុង​អេក្រង់​ទៅ​តាម​ភាសា​​កំណត់​ខាង​លើ​​​។ ​ចំណែក​ឯ​ភាសា​ដទៃ​ផ្សេង​ទៀត​ប្រហែល​ជា​ធ្វើ​ការ​បន្ថែម​​នៅ​ថ្ងៃ​អនាគត។

 

តម្រូវ​ការ​ដើម្បី​ដំណើរការ​កម្មវិធី៖ ​តំណភ្ជាប់​អ៊ិនធឺណិត

 

 

 

កុំ​ភ្លេច update ឬ​ដោនឡូត​យក​មក​ប្រើ​ទាំង​អស់​គ្នា​ណា៎!

 

ចុច​ត្រង់​នេះ ដើម្បី​ដោនឡូត Google Translate លើ iOS

ចុច​ត្រង់​នេះ ដើម្បី​ដោនឡូត Google Translate លើ Android

 

​ប្រែ​សម្រួល​៖ សំនៀង​ ប្រភព៖ zdnet

អត្ថបទពេញនិយម