Google Translate អាប់ដេត​ថ្មី​ បក​ប្រែ​ភាសា​ជប៉ុន​តាម​កាមេរ៉ា​បាន​ភ្លាមៗ

  • 2017-01-31 06:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​កម្មវិធី​បក​ប្រែ​ភាសា​របស់​ Google ទើប​បន្ថែម​ការ​អាប់ដេត​ថ្មី​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បក​ប្រែ​ភាសា​​ជប៉ុន​តាម​រយៈ​កាមេរ៉ា​ទូរសព្ទ​បាន​ដោយ​ងាយ​ជា​ទីបំផុត។​

@ ដើម្បី​ប្រើ​ប្រាស់​មុខងារ​នេះ​ទាំង​​អ្នក​ប្រើ​​ iOS និង Android ​ត្រូវ​អាប់ដេត​កម្មវិធី​នេះ​ជា​មុន​សិន

@ ក្រោយ​ពី​អាប់ដេត​រួច​​បើក​កម្មវិធី​ឡើង​ ហើយ​កំណត់​ភាសា​ជប៉ុន​ជា​ភាសា​ដែល​អ្នក​ចង់​បក​ប្រែ​

@ រួច​ចុច​លើ​ប៊ូតុង​​កាមេរ៉ា​ បន្ទាប់​មក​ចុច​ទាញ​យក​កញ្ចប់​បក​ប្រែ​ភាសា​ជប៉ុន

@ ពេល​ដែល​ទាញ​យក​រួច​អ្នក​នឹង​អាច​ប្រើ​មុខងារ​បក​ប្រែ​ភ្លាមៗ​តាម​កាមេរ៉ា​នេះបាន​​ដោយ​មិន​ចាំ​បាច់​មាន​អ៊ីនធឺណិត​​​​

អ្នកមិនទាន់ដំឡើង​កម្មវិធីអាចចុច​ទាញ​យក​ត្រង់​នេះ Android | iOS

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម