កម្ពុជានិងថៃ នៅក្នុង ២០ ប្រទេសមានអ៊ីនធឺណិតទូរសព្ទល្បឿនមិនដល់ ១០ Mbps

  • 2019-06-13 07:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្រុមហ៊ុន​ស្រាវជ្រាវ​ខាង​សេវា​អ៊ីនធឺណិត OpenSignal បាន​បញ្ចេញ​របាយការណ៍​ចុង​ក្រោយ​អំពី​បទ​ពិសោធន៍​ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​លើ​ទូរសព្ទ គិត​ចាប់​ពី​ថ្ងៃ​ទី ១ ​មករា ដល់ ៣១ មីនា ឆ្នាំ ២០១៩។

មើល​លើ​​ល្បឿន​នៃ​ការ​ដោនឡូដ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ឈរ​នៅ​លំដាប់​ទី ១ ជា​មួយ​ល្បឿន​ ៥២,៤ Mbps តាម​ពី​ក្រោយ​ដោយ​ប្រទេស​ន័រវែស ល្បឿន​ ៤៨,២ Mbps និង​ប្រទេស​កាណាដា​ល្បឿន​​ ៤២,៥ Mbps។

OpenSignal ឲ្យ​ដឹង​ថា​មាន​ ១៣ ​ប្រទេស ក្នុង​ចំណោម ៨៧ ប្រទេស​មាន​ល្បឿន​ដោនឡូដ​​លើស​ពី ៣០ Mbps ខណៈ​ ៣៥ ប្រទេស​មាន​ល្បឿន​ដោនឡូដ​ចន្លោះ​ពី ១០ ទៅ ២០ Mbps និង​ ២០ ប្រទេស​មាន​ល្បឿន​ក្រោម ១០ Mbps។

ក្នុង​ចំណោម ២០ ប្រទេស​​​ក្រោម​គេ ឃើញ​មាន​ប្រទេស​កម្ពុជា​ដែល​មាន​ល្បឿន​ដោនឡូដ ៥,៦ Mbps ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ៧៩ ហើយ​ក៏​មាន​ប្រទេស​ថៃ ឈរ​នៅ​លំដាប់​លេខ​ ៧៧ ជា​មួយ​ល្បឿន​ ៥,៧ Mbps។

OpenSignal បាន​បញ្ជាក់​ថា​នេះ​ជា​របាយការណ៍​ចុង​ក្រោយ​មួយ​សម្រាប់​សេវា​អ៊ីនធឺណិត 4G បន្ទាប់​ពី​អ៊ីនធឺណិត 5G បាន​ចាប់​ផ្ដើម​​​លេខ​មុខ​បណ្ដើរៗ ​ដែល​មាន​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​មុន​គេ​បង្អស់៕​​​​​​​

ចុចអាន៖

អត្ថបទ៖ សុខហេង