ខ្លាំងមែន! អ្នកខេត្តត្បូងឃ្មុំឈ្នះជើងឯកនៅភ្នំពេញមួយទៀតហើយ

  • 2019-06-14 02:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ ​G-PARK យុវជន​អាយុ​ក្រោម​១៥ឆ្នាំ ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ ក្នុង​នោះ​ក្រុម​យុវជន​ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯង​ដោយ​បំបាក់​ក្រុម​យុវជន​ខេត្ត​​ព្រះសីហនុ​ក្នុង​លទ្ធផល​៣-១ ខណៈលេខ​៣ បាន​ទៅ​លើ​ក្រុម​ខេត្ត​កំពង់ឆ្នាំង​ និង​លេខ​៤​ បាន​ទៅ​លើ​យុវជន​​ខេត្ត​ព្រៃវែង នៅ​កីឡដ្ឋាន​វិសាខា​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ម្សិល​មិញ​នេះ។

យុវជន​ត្បូង​ឃ្មុំ​អបអរជ័យជម្នះ

​នេះ​ជា​លើក​ទី​២​ ហើយ​ក្នុង​រយៈពេល​មិន​ដល់​២​ខែ​ផង​​ ក្រុម​កីឡាករ​​ខេត្ត​ត្បូង​ឃ្មុំ​​បាន​លើក​ពាន​យ៉ាង​គគ្រឹក​គគ្រេង​នៅ​កីឡដ្ឋាន​វិសាខា​​ដដេល​ បន្ទាប់​ពី​ក្រុម​ជម្រើស​ខេត្ត​ត្បូង​ឃ្មុំ​ទើប​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់​ខេត្ត​​កាល​ពី​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ​​តាម​រយៈ​ជ័យជម្នះ​​លើ​ក្រុម​ជម្រើស​ខេត្ត​សៀមរាប​ ១-០។ ​

យុវជន​ត្បូង​ឃ្មុំ​អបអរ ក្រោយ​រក​គ្រាប់​បាល់​បាន

លោក​ កា​ វចនា អនុ​ប្រធាន​មន្ទី​អប់រំ​បាន​​ប្រាប់​ ​Sabay​ថា​ នេះ​ជា​រឿង​នឹក​ស្មាន​មិន​ទេ​ ដែល​ក្រុម​របស់​លោក​អាច​ធ្វើ​បាន។ លោក​​ធ្លាប់​រំពឹង​​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែ​ប៉ុណ្ណេះ​។ លោក​បន្ត​ថា​ ៖« មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​ខេត្ត​​យើង​ខ្ញុំ​​ទទួល​បាន​លទ្ធផល​ល្អ​ផ្ទួនៗ​យ៉ាង​ដូច​នេះ​ក៏​ដោយ​សារ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​​ថ្នាក់​ដឹក​នាំ​ដោយ​បាន​ដាក់​គោលដៅ​យ៉ាង​ច្បាស់​លាស់​ថា​ ធ្វើ​យ៉ាង​មេច​ដណ្ដើម​យក​ពាន​អោយ​ខាន​តែ​បាន»។

យុវជន​ព្រះ​សីហនុ​ខក​ចិត្ត

រំលឹក​ដែរ​ថា​ យុវជន​ដែល​មាន​សមត្ថភាព​ក្លឹប​វិសាខា​នឹង​អញ្ជើញ​ពួក​គេ​មក​ធ្វើ​ស្តេត​សមត្ថភាព​ផ្ទាល់​​តែម្តង​ឆាប់ៗ ខាង​មុខ​នេះ ហើយ​​រាល់​ការ​ចំណាយ​​ធ្វើ​ដំណើរ​ ហូប​ចុក ​ស្នាក់នៅ​ក្លឹប​ជា​អ្នក​រាប់​រង​ទាំង​អស់។ ​​

យុវជន​ត្បូង​ឃ្មុំ​លើក​ពាន​រង្វាន់

ប្រាក់​រង្វាន់

  • លេខ១៖ ក្រុម​ជើង​ឯក ខេត្ត​ត្បូង​ឃ្មុំ ទទួល​បាន​ ១០លាន​រៀល
  • លេខ២៖ ជើង​ឯក​រង​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន ៦លាន​រៀល
  • ​លេខ៣៖ ខេត្ត កំពង់ឆ្នាំង ទទួល​បាន ៤លាន​រៀល​
  • លេខ៤៖ ខេត្ត​ព្រៃវែង ទទួល​បាន​ ២លាន​រៀល
  • ក្រុម​អាជ្ញា​កណ្ដាល​ល្អ៖ ទទួល​បាន​១លាន​រៀល
  • ក្រុម FAIR PLAY ៖ ទទួល​បាន​១លាន​រៀល
  • អ្នក​ចាំ​ទី​ល្អ៖ កីឡាករ ឈួង វិសាល ទទួល​បាន ១លាន​រៀល
  • អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ៖ កីឡាករ ណេត ណែត ទទួល​បាន​ ១លាន​រៀល
យុវជន​ព្រះ​សីហនុ ទទួល​ប្រាក់​រង្វាន់​ចំណាត់​ថ្នាក់​លេខ​២
យុវជន​កំពង់ឆ្នាំ ទទួល​ប្រាក់​រង្វាន់​ចំណាត់​ថ្នាក់​លេខ​៣
យុវជនព្រៃ​វែង ទទួល​ប្រាក់​រង្វាន់​ចំណាត់​​ថ្នាក់​លេខ​៤
កីឡាករ ឈួង វិសាល អ្នក​ចាំទីល្អ​
កីឡាករ ណេត ណែត រក​គ្រាប់​បាល់​ច្រើន​ជាង​គេ

​​ ​​​

អត្ថបទ៖ យ៉ន សូវៀត

អត្ថបទថ្មី