Rain បង្ហោះ​រូប​ឡើង​សង្ហារ នៅ​តែ​ត្រូវ​គេ​រិះគន់​ថា​មុខ​ដូច​សត្វមូស

  • 2019-06-14 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី​ជា​មាន​ជីវិត​គ្រួសារ ក៏​ដូច​​ជា​អាជីព​ការងារ​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​ក៏​ដោយ តែ​ហាក់​ដូច​ប្រជាជន​កូរ៉េ​មិន​សូវ​ជា​ពេញ​ចិត្ត​កំពូល​តារា​ចម្រៀង Rain នោះ​ទេ។

អាច​និយាយ​បាន​ថា នៅ​ក្នុង​ពិភព​សិល្បៈ​កូរ៉េ កម្រ​មាន​សិល្បករ​រូប​ណា​ដែល​ទទួល​បាន​ជោគជ័យ​ទាំង​ផ្នែក​សម្ដែង ក៏​ដូច​ជា​ចម្រៀង​ដូច​កំពូល​តារា Rain ខ្លាំង​ណាស់។ ព្រោះ​ស្ទើរ​តែ​គ្រប់​គម្រោង​របស់​លោក​សុទ្ធ​តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត។

ហើយ​បើ​និយាយ​ពី​ជីវិតឯកជន​វិញ ក៏​លោក​សំណាង​មិន​ធម្មតា ដែល​នៅ​ពេល​ដែល​ប្រពន្ធ​របស់​លោក​គឺ កំពូល​តារា​សម្ដែង​ស្រី Kim Tae Hee ដែល​ជា​សិល្បការិនី​ត្រូវ​គេ​បោះឆ្នោត​ថា​មាន​ទម្រង់​មុខ​ស្អាត​បំផុត។

យ៉ាងណាក្ដី ក្រោយ​រឿង​អាស្រូវ លួច​ម៉ោងក្នុង​ជួរ​កង​ទ័ព​ដើម្បី​ជួប Kim Tae Hee កាល​ពីលោក​នៅ​ជា​ទាហាន​នោះ​បាន​ធ្វើឲ្យ​រូបភាព​របស់​លោក​ប៉ះពាល់​មិន​ស្ទើរ​ឡើយ។ ជាក់​ស្ដែង កាល​ពី​ពេល​ថ្មី​ៗ​នេះ ម្ចាស់​បទ “Rainism” បាន​បង្ហោះ​កម្រង​រូប​ដ៏​សង្ហារ​របស់​ខ្លួន​លើ​គណនី​បណ្ដាញ​សង្គម​របស់​លោក តែ​ទស្សនិកជន​បាន​បញ្ចេញ​មតិ​ថា លោក​ពេល​នេះ​ចាស់​ហើយ រីឯ​មុខ​វិញ គេ​ប្រៀប​លោក​ទៅ​ជា​សត្វ​មូស​ទៅ​វិញ។ ជាមួយ​គ្នា​នេះដែរ ក៏​មាន​មតិ​កាន់​ជើង​ប្រុស​ស្អាត​វ័យ​៣៧​ឆ្នាំ​ថា តាំង​ពី​ដើម​មក Rain ស្អាត​ជាង​គេលើ​រាង​សាច់​ដុំ​ទេ មិន​មែន​ខ្លាំង​ខាង​ទម្រង់​មុខ​នោះ​ឡើយ៕

ប្រភព៖ Eva   ប្រែសម្រួល៖ Caramel