រឿងរ៉ាវខ្លះៗគួរដឹង ពីបញ្ហាសំរាមនៅក្រុងព្រះសីហនុ
- 2019-06-14 03:46:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវខ្លះៗគួរដឹង ពីបញ្ហាសំរាមនៅក្រុងព្រះសីហនុ
ចន្លោះមិនឃើញ
មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុលើកឡើងថាដោយសារកំណើនវិនិយោគយ៉ាងគំហុកធ្វើឲ្យបញ្ហាសំរាមកើនឡើង ខណៈមាការរកឃើញថាការគ្រប់គ្រង និងដេញថ្លៃសម្រាប់បញ្ហាប្រឈមខ្លះៗ។
កាលពីម្សិលមិញអភិបាលរងខេត្តព្រះសីហនុ បានជួបជាមួយអ្នកឯកទេសជាន់ខ្ពស់សាធារណរដ្ឋកូរ៉េជជែកពីគម្រោងសំណល់រឹង និងថង់ប្លាស្ទិចនៅក្រុងព្រះសីហនុ។
ក្នុងជំនួបនោះ អភិបាលរងខេត្តព្រះសីហនុ លោក ជាវ វិជ្ជាក់ បានលើកឡើងថា ដោយសារតែកំណើន នៃកាវិនិយោគនាពេលបច្ចុប្បន្នយ៉ាងគំហុក ធ្វើឱ្យសំរាមមានការកើនឡើងផងដែរ ដែលថានេះជាកង្វល់របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ដែលកំពុងគិតគូរដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ លោកសង្ឃឹមថា នៅប៉ុន្មានឆ្នាំខាងមុខបញ្ហាសំរាម ទឹកកខ្វក់ បរិស្ថាន និងវិលមករកភាពប្រក្រតីវិញជាក់ជាមិនខាន។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុនាព្រឹកនេះ។
លោកឲ្យដឹងថា៖ «ប្រជាពលរដ្ឋមានចំនួន៧៥ ២១០នាក់ ស្ថិតិឆ្នាំ ២០១៨ និងមានជនបរទេស (ចិន) ប្រមាណ ៤០ ០០០នាក់ ហើយសំរាមនាពេលបច្ចុប្បន្នមានពី៤០០ ទៅ៥០០ តោនក្នុងមួយថ្ងៃ នេះមិនទាន់គិតពីកាកសំណល់ការដ្ឋានសំណង់»។
នៅលើទំព័រហ្វេសប៊ុកដដែលសរសេរទៀតថា៖ «តាមការសិក្សាពិនិត្យឃើញថា សាលា ក្រុងពុំមានថវិកាគ្រប់គ្រាន់ ម្យ៉ាងទៀតតម្លៃសេវាប្រមូលសំរាមពីប្រជាពលរដ្ឋមាន ការលំបាក ការគ្រប់គ្រងស្ថាប័ន និងហិរញ្ញវត្ថុមានការខ្វះខាត កិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលសំរាម មិនមានតម្លាភាព ខ្វះការទំនាក់ទំនងក្នុងការប្រមូលបញ្ចេញសំរាមក្នុងក្រុងនៅមានកម្រិត ត្រូវពង្រឹងធនធានស្ថាប័នប្រមូលសំរាម ពិសេសសាលាក្រុង បង្កើតការិយាល័យគ្រប់គ្រងសំរាម ផ្សព្វផ្សាយរៀបចំផែនការចូលរួមត្រួតពិនិត្យ វាយតម្លៃក្នុងការប្រមូលសំរាម»។
ប្រភពដដែលសរសេរទៀតថា លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារ នៃវិទ្យាស្ថានឧស្សាហកម្មបរិស្ថាន និងបច្ចេកវិទ្យា Korea Environmental Industry and Technology Institute/KEITI នៃសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា គោលបំណងផ្តល់ជំនួយបច្ចេកទេសលើសំណល់រឹង និងប្លាស្ទិចនៅខេត្តព្រះសីហនុដើម្បីធ្វើឱ្យប្រសើរនូវចីរភាពផ្នែកហិរញ្ញវត្ថុ និងបរិស្ថាន លើកាកសំណល់រឹង និងថង់ប្លាស្ទិច នៅខេត្តព្រះសីហនុ៕