Apple គ្រោងផ្លាស់ប្ដូរអេក្រង់ដាំខ្ទឹមលើ iPhone ឲ្យអស់នៅឆ្នាំ ២០២០
- 2019-06-15 02:31:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple គ្រោងផ្លាស់ប្ដូរអេក្រង់ដាំខ្ទឹមលើ iPhone ឲ្យអស់នៅឆ្នាំ ២០២០
ចន្លោះមិនឃើញ
តាំងពី iPhone ដំបូងចេញឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បន្តចេញទូរសព្ទថ្មីប្រើអេក្រង់ចាស់គឺ LCD។ ទើបថ្មីៗនេះ ម៉ូដែល iPhone កាន់តែថ្លៃបំពាក់អេក្រង់ OLED ប៉ុន្តែ Apple នៅតែផ្តល់ជូនជម្រើសតម្លៃទាបដោយបំពាក់ជាមួយអេក្រង់ LCD ដដែល។
ឧទាហរណ៍៖ iPhone ឆ្នាំ ២០១៨ មាន iPhone XR ប្រើអេក្រង់ LCD ខណៈ iPhone XS និង XS Max ប្រើអេក្រង់ OLED។
ឆ្នាំ ២០២០ ទំនងនឹងមានការផ្លាស់ប្ដូរ ដោយ Apple អាចនឹងបំបាត់ចោលអេក្រង់ LCD ទាំងស្រុង។ នេះបើតាមគេហទំព័រ The Wall Street Journal។
តែការធ្វើបែបនេះនឹងដាក់សំពាធដល់ក្រុមហ៊ុន Japan Display ផ្គត់ផ្គង់អេក្រង់ LCD របស់ Apple ដែលភាគច្រើនទទួលជំនួយពីរដ្ឋាភិបាលជប៉ុន ក៏ប៉ុន្តែ Apple ទំនងមិនលុបចោលអេក្រង់ LCD ពីអំបូរ iPhone ឆ្នាំ ២០១៩ នោះទេ។
Apple ដែលគ្រោងចេញ iPhone ថ្មីក្នុងខែកញ្ញា ហើយការរចនាឆ្នាំនេះអាចនឹងមិនមានអ្វីប្លែកច្រើននោះទេ។
គេមានការរំពឹងថានឹងចេញ iPhone បីម៉ូដែលឆ្នាំនេះគឺ៖
ក្រឡេកមកមើលទីផ្សារវិញ Apple មានភាពតឹងតែងនៅក្នុងផ្សារហ៊ុនតាំងពីខែវិច្ឆិកា នៅពេលក្រុមហ៊ុនលើកឡើងថាខ្លួនលែងផ្តល់ទិន្នន័យចំនួនលក់ iPhone ទៅកាន់វិនិយោគិន។ ម្យ៉ាងទៀត ទិន្នន័យក៏បានបង្ហាញពីការថយចុះនៃចំណាប់អារម្មណ៍របស់អតិថិជនចំពោះ iPhone ជំនាន់ថ្មីៗផងដែរ៕
អានអត្ថបទ