លីគ​កំពូល​ថ្ងៃ​នេះ ​មាន​៤​គូ ​លេង​ដណ្ដើម​ពិន្ទុ​សប្ដាហ៍​ទី​១១​

  • 2019-06-16 03:13:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​នៅ​សប្ដាហ៍​ទី​១១ ថ្ងៃ​អាទិត្យ​នេះ ​មាន​៤​គូ​ដែល​ត្រូវ​លេង​ដណ្ដើម​៣​ពិន្ទុ​គ្នា ក្នុង​នោះ​ខេត្ត​កំពង់​ចាម ​ត្រូវ​ប៉ះ​ក្រុម​សូលទីឡូ​អង្គរ។

៤​គូ​ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​ថ្ងៃ​នេះ គឺ​អង្គរថាយហ្គ័រ​ប៉ះ​គីរីវង់​សែន​ជ័យ ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល នៅ​ស្វាយ​ធំ ​ក្រុម​ខេត្ត​កំពង់​ចាម ​ប៉ះ​សូលទីឡូអង្គរ ​វេលា​ម៉ោង​៣:៣០​នាទី​នៅ​ស្ដាត​ចាស់ ​ក្រុម​ប៉ូលិស ​ប៉ះ​បឹង​កេត ​ម៉ោង​៣:៣០​នាទី​នៅ​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា និង​គូ​ចុង​ក្រោយ​គឺ ​វិសាខា ប៉ះ​អាស៊ីអឺរ៉ុប ​នៅ​ម៉ោង​៦​​ល្ងាច។

​ដោយ​ឡែក ​សម្រាប់​លទ្ធផល​កាល​ពី​ម្សិលមិញ​នេះ​វិញ ​ក្រុម​ណាហ្គាវើល ​បាន​យក​ឈ្នះ​លើ​ក្រុម​យុវជន​បាទី ៣-០ ​ក្រុម​ភ្នំពេញ​ក្រោន ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៥-០ ​និង​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ ​២-១៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី