ទិញ iPhone មួយទឹក មិនចង់ប៉ះចំទូរសព្ទជាប់ក្នុងបញ្ជីខ្មៅ ឆែកមើល IMEI តាមនេះ
- 2019-06-16 04:22:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញ iPhone មួយទឹក មិនចង់ប៉ះចំទូរសព្ទជាប់ក្នុងបញ្ជីខ្មៅ ឆែកមើល IMEI តាមនេះ
ចន្លោះមិនឃើញ
ក្រោយពេល Apple បិទវិបសាយ iCloud Activation Lock សម្រាប់ឆែកមើល IMEI អ្នកប្រើប្រាស់ iPhone ជាច្រើនជួបការលំបាក ដោយមិនដឹងថាត្រូវឆែកមើលលេខ IMEI ទូរសព្ទខ្លួនយ៉ាងម៉េច។
នៅមានវិធីមួយទៀត សម្រាប់អ្នកទិញ iPhone មួយទឹក ដែលចង់ឆែកលេខ IMEI ដើម្បីដឹងថា iPhone នោះត្រូវគេលួចឬចូលក្នុងបញ្ជីខ្មៅយ៉ាងណា អាចចូលទៅកាន់វិបសាយមួយឈ្មោះ imeipro.info។
វិបសាយមួយនេះ អាចឲ្យអ្នកវាយលេខ IMEI លើទូរសព្ទ iPhone របស់អ្នក។ ក្រោយវាយលេខ IMEI ហើយ នោះវានឹងប្រាប់ថា iPhone មួយទឹកដែលអ្នកកំពុងតែកាន់ ជាទូរសព្ទត្រូវគេលួចឬយ៉ាងណា។
នៅលើប្រអប់ដែលដាក់ដាក់ Enter IMEI Number Here... ត្រូវវាយលេខ IMEI លើ iPhone របស់អ្នក បន្ទាប់មកចុចលើប្រអប់ I'm not a robot ។ ក្រោយចុចលើប្រអប់នេះរួច ត្រូវធ្វើតាមការណែនាំ ដោយតម្រូវឲ្យចុចលើរូបភាពត្រឹមត្រូវ ដែលតម្រូវឲ្យអ្នកជ្រើសរើស រួចចុច Next ហើយចុងក្រោយ Verify។ ក្រោយធ្វើតាមការណែនាំរួច អ្នកនឹងឃើញសញ្ញាធីកពណ៌ខៀវនៅខាងឆ្វេងឃ្លា I'm not a robot។
បន្ទាប់មកចុចលើ CHECK នោះអ្នកនឹងឃើញស្ថានភាពនៃ iPhone របស់អ្នក។ បើទូរសព្ទអ្នកធ្លាប់ត្រូវគេលួច ត្រង់កន្លែង Blacklist status* នឹងចេញពាក្យ Lost/Stolen តែបើមិនធ្លាប់ត្រូវគេលួចទេ នឹងចេញពាក្យ CLEAN ដោយមានសញ្ញាធីកខៀវ។
បញ្ជាក់៖ ទិន្នន័យដែលផ្តល់ដោយវិបសាយនេះ អាចទុកចិត្តបានប្រហែលជាង ៩០ភាគរយ។ ចំពោះលេខ IMEI ខ្លះត្រូវចាយពេលខ្ទង់ពីរបីថ្ងៃ ទម្រាំត្រូវដាក់ចូលក្នុងបញ្ជីខ្មៅទូទាំងពិភពលោក៕ លេខ IMEI អាចមើលនៅខាងក្រោយ iPhone ឬចុច *#06# ។