មានលក់នៅខ្មែរជាផ្លូវការ Range Rover Evoque ស៊េរីឆ្នាំ ២០២០ ប្ដូររូបរាងថ្មីទាំងស្រុង
- 2019-06-17 09:11:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានលក់នៅខ្មែរជាផ្លូវការ Range Rover Evoque ស៊េរីឆ្នាំ ២០២០ ប្ដូររូបរាងថ្មីទាំងស្រុង
ចន្លោះមិនឃើញ
ពេលថ្មីៗនេះក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្ដាច់មុខឡានម៉ាក់ Range Rover ប្រចាំប្រទេសកម្ពុជាបានសម្ពោធជាផ្លូវការ និងបញ្ចេញរថយន្ត Range Rover Evoque ស៊េរីថ្មីឆ្នាំ ២០២០ ដែលមានការរចនាយ៉ាងពិសេសខុសពី Evoque ជំនាន់មុន។
រថយន្ត SUV ដែលមានភាពល្បីល្បាញនៅកម្ពុជា និងពិភពលោក Range Rover Evoque ស៊េរីថ្មីឆ្នាំ ២០២០ មានការរចនា និងកែប្រែប្រព័ន្ធបច្ចេកវិទ្យាប្លែកពីស៊េរីមុន។ នៅកម្ពុជាមានមកជាមួយជម្រើសពីរគឺប្រភេទ First Edition និង ប្រភេទ SE ប្រភេទពណ៌ខ្មៅ ដែលជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់សម័យថ្មី។
កៅអីអង្គុយត្រូវបានបំពាក់ទៅដោយកៅអីម៉ាស្សាទំនេីបដែរអាចបញ្ជាឲ្យត្រជាក់រឺក្តៅបានតាមតំរូវការបស់លោកអ្នក។ ប្រពន្ធសំលេងបច្ចេកវិទ្យាអង់គ្លេស Meridian Surround Sound System ជាមួយបចេ្ចកវិទ្យា Incontrol Touch Pro ដែរធ្វេីអោយលោកអ្នកមានអារម្មណ៍កាន់តែអស្ចារ្យជាមួយនឹងតន្ត្រី។
លោកអ្នកអាចធ្វេីការអូសទាញបានយ៉ាងស្រួលជាមួយបច្ចេកវិទ្យា Advance Tow Assist ដែរបញ្ជារដោយលោកអ្នកផ្ទាល់ពីក្នុងរថយន្តតែម្តង។ កញ្ចក់មេីលក្រោយត្រូវបានផ្តល់ភាពងាយស្រួលដោយបំពាក់នៅកាមេរ៉ាទោះបីជាលោកអ្នកមានផ្ទុកឥវ៉ាន់ច្រេីនដែរបាំងមិនអាចអោយលោកអ្នកមេីលក្រោយបាន។ បច្ចេកវិទ្យាផ្តល់សញ្ញានៅពេលអ្នកងងុយគេងរឺអស់កំលាំងនៅពេលបេីកបរដែរនឹងជួយអោយលោកអ្នករិតតែមានផាសុខភាពពេលបេីកបររថយន្ត។ កាមេរ៉ា ៣៦០ ដឺក្រេ រួមជាមួយកាមេរ៉ាបច្ចេកវិទ្យាជំនាន់ថ្មីដែរហៅថា Clear sight grown view អាចអោយលោកអ្នកមេីលឃេីញនៅបាតរថយន្តជុំវិញកង់ដេីម្បីផ្ត់ភាពងាយស្រួលដល់អ្នកបេីកបរក្នុងងារបេីកបរគ្រប់ស្ថានភាពផ្លូវ។
Evoque ស៊េរីថ្មីឆ្នាំ ២០២០ មានបំពាក់ម៉ាស៊ីនទំហំ ២,០ លីត្រ មានទាំងប្រភេទម៉ាស៊ីនសាំង និងម៉ាស៊ូត អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុង ៧,៥ វិនាទី អាចបើកបរបានល្បឿន ២៣០ គីឡូម៉ែត្រក្នុង ១ម៉ោង អមជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៩ វគ្គ និងប្រព័ន្ធបើកបរអូសកង់ទាំង ៤ AWD (All-Wheel-Drive) ឬហៅប៉ុង ២។ កម្រិតប្រើប្រេងឥន្ធនៈគឺ ១០០ គីឡូម៉ែត្រស៊ីប្រេង ប្រមាណ ៧,៧ លីត្រ។
ក្នុងកម្មវិធីសម្ពោធរថយន្ត Evoque ស៊េរីចុងក្រោយនេះដែរ ក៏បានបង្ហាញចំណុចសំខាន់ៗទាក់ទងនឹងវប្បធម៌ខ្មែររួមមានការរាំរបាំអប្សរា, ឧបករណ៍ប្រគំភ្លេងបុរាណខ្មែរ លាយនឹងសម័យ និង សិល្បៈគំនូរផងដែរ។
សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។