ទីបំផុត Bale មានក្លឹប Bayern ចេញមុខធានានាំចេញពី Real Madrid ហើយ
- 2019-06-16 08:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Bale មានក្លឹប Bayern ចេញមុខធានានាំចេញពី Real Madrid ហើយ
ចន្លោះមិនឃើញ
ក្លឹបយក្សនៃក្របខ័ណ្ឌ Bundesliga នឹងផ្តល់ឱ្យ Gareth Bale នូវកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល១ឆ្នាំដើម្បីចេញឲ្យផុតពី Real Madrid ជាកន្លែងដែលកីឡាករវ័យ២៩ឆ្នាំមិនរំពឹងថានឹងបានចូលលេងនៅក្នុងផែនការរបស់ Zinedine Zidane ឡើយ។
The Sun បានរាយការណ៍ថាគ្រូបង្វឹក Bayern Munich លោក Niko Kovac កំពុងសម្លឹងមើលជម្រើសសម្រាប់ប្រព័ន្ធប្រយុទ្ធរបស់លោកបន្ទាប់ពីវីរបុរស Franck Ribery និងកីឡាករ Arjen Robbem បានចាកចេញពីក្លឹបជើងឯកអាឡឺម៉ង់។
Bale ដែលមានប្រាក់ខែ ៣៥០,០០០ ផោន (៤៤០,០០០ ដុល្លារ) ឬ ជិតកន្លះលានដុល្លារក្នុង១សប្ដាហ៍ បន្ទាប់ពីកាត់ពន្ធរួច ប៉ុន្តែក្លឹបយក្សអាឡឺម៉ង់សុខចិត្តផ្តល់ប្រាក់ខែនោះក្នុងរយៈពេលខ្ចីជើង១ឆ្នាំនៅទឹកដី Allianz Arena។
ក្លឹបនៅអង់គ្លេសមួយចំនួនសុទ្ធតែចង់បាន Bale ប៉ុន្តែបញ្ហានៅត្រង់កីឡាករដែលនឹងចូលដល់វ័យ៣០ឆ្នាំនៅខែក្រោយនេះ នៅតែថ្លៃខ្លាំងសម្រាប់ Manchester United និង Tottenham បើទោះជាក្នុងលក្ខខ័ណ្ឌខ្ចីជើងក៏ដោយ៕
អាន៖ Bale បានសុំជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ Real Madrid ថាគេចង់នៅបន្ត
អាន៖ ប្រាក់ខែ Bale ម្នាក់ឯងជិតស្មើប្រាក់ខែមិត្តរួមក្រុមកន្លះតារាងបូកបញ្ចូលគ្នា