ក្រុមហ៊ុនអ៊ីស្រាអែលកំពុងបំភ័យម្ចាស់ iPhone/iPad ទាំង ១,៤ ពាន់លានឧបករណ៍
- 2019-06-17 03:50:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនអ៊ីស្រាអែលកំពុងបំភ័យម្ចាស់ iPhone/iPad ទាំង ១,៤ ពាន់លានឧបករណ៍
ចន្លោះមិនឃើញ
ក្រុមហ៊ុន Cellebrite របស់ប្រទេសអ៊ីស្រាអែលបានប្រកាសជាសាធារណៈថាខ្លួនមានសមត្ថភាពអាចបំបែកកូដសម្ងាត់លើអេក្រង់ (Passcode) គ្រប់ប្រភេទ នៅលើ iPhone ឬ iPad មិនថាដំណើរការនៅលើប្រព័ន្ធប្រតិបត្តិ iOS ណាមួយនោះទេ។
ស្របពេលដែលកន្លងទៅលោក Tim Cook ទើបតែបង្ហាញពីស្ថិតិពីតួលេខឧបករណ៍ iOS ដែលកំពុងដំណើរការប្រមាណជាង ១,៤ ពាន់លានឧបករណ៍ ហើយនោះក៏ជាសារព្រួយបារម្ភមួយចំពោះទិន្នន័យឯកជនភាពដែលបុគ្គលម្នាក់ៗចង់រក្សាជាការសម្ងាត់។
រាយការណ៍ពី AppleInsider បានឲ្យដឹងថា Cellebrite អាចគ្រប់គ្រងទាញយករាល់ទិន្នន័យទាំងអស់ចេញពីឧបករណ៍ iOS ហើយសេវាក្មរបស់ខ្លួនមួយនេះមានដាក់លក់នៅលើ Online ដោយកន្លងទៅធ្លាប់បង្ហើបពីតម្លៃចន្លោះពី ១០០ ទៅ ១ ០០០ ដុល្លារ ក្នុងមួយកម្មវិធី។
បែបណាមិញសម្រាប់ឧបករណ៍ដំណើរការលើប្រព័ន្ធ iOS 13 មិនទាន់ត្រូវបានក្រុមខាងលើបង្ហើបថាអាចលុកលុយចូលបានឬអត់នោះទេ ប៉ុន្តែក៏នៅតែជាចំណុចអវិជ្ជមានដល់បណ្តាម្ចាស់ iPhone សេរ៊ីទាបដែលពុំគាំទ្រការដំឡើងទៅ iOS ជំនាន់ក្រោយ។
រំឭកថាកន្លងទៅកាលពីឆ្នាំ ២០១៦ ភ្នាក់ងារ FBI បានប្រើប្រាស់សេវាកម្មរបស់ Cellebrite ដើម្បីបំបែកកូដសម្ងាត់លើអេក្រង់នៃទូរសព្ទ iPhone 5c របស់ឃាតករមួយរូប បន្ទាប់ពី Apple បានបដិសេធមិនទទួលការពឹងពាក់នេះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ក្រោយចែកផ្លូវជាមួយ Huawei ក្រុមហ៊ុនយក្សមួយនៅអាមេរិកខាតបង់ទាំងលានដុល្លារ
iPhone មួយទឹក 7/7Plus, 8/8Plus និង X កំពុងមានទីផ្សារមើលតម្លៃលក់តាមហាងព្រឹកនេះ