រកឃើញក្រុមជ័យលាភីជើងឯក ROS KH Cup 2019 រដូវកាលទី១ហើយបានប្រាក់២៥លានរៀល
- 2019-06-17 09:01:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្រុមជ័យលាភីជើងឯក ROS KH Cup 2019 រដូវកាលទី១ហើយបានប្រាក់២៥លានរៀល
ចន្លោះមិនឃើញ
វាជាព្រឹត្តិការណ៍ដ៏កក្រើក និងធំសម្បើមនៃការប្រកួតហ្គេមអនឡាញ Rule of Survival អស់ជាច្រើនសប្តាហ៍ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ក្រុមយុវជនកម្ពុជាកាលពីថ្ងៃសៅរ៍នេះ នៅផ្សារទំនើប AEON SENSOK ដែលមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន Cellcard និង ក្រុមហ៊ុនទូរសព្ទដៃ OPPO ដែលជាក្រុមហ៊ុនទូរសព្ទតែមួយគត់ដែលបានឧបត្ថម្ភក្នុងកម្មវិធីនេះតាំងពី ដើមកម្មវិធីរហូតដល់ចប់ជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិចជាតិកម្ពុជា។
តោះ!! មកមើលស្នាមញញឹមរបស់ក្រុមយុវជនដែលជាជ័យលេភី ហ្គេម Rule of Survival និង យុវជនឆ្នើមៗដទៃទៀតដែលបានឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពីការប្រកួតហ្គេមអនឡាញ Rule of Survival ដ៏ស្វិតស្វាញរដូវកាលទី ១ នេះដោយជ័យលេភីលេខ ១ បានទៅលើក្រុមយុវជន Mister ដែលបានទទួលនូវប្រាក់រង្វាន់ ២៥.០០០.០០០ រៀល និងទូរសព្ទស៊េរីថ្មី OPPO F11 Pro ម្នាក់មួយគ្រឿង ហើយពួកគេនឹងមានឱកាសដើម្បីចូលរួមការប្រកួតហ្គេមអេឡិចត្រូនិច កីឡាស៊ីហ្គេមលើកទី ៣០ នៅប្រទេសហ្វីលីពីនផងដែរ។។
OPPO F11 Pro ជាទូរសព្ទដែលមានចំនុចពិសេសជាច្រើនក្នុងការបំពេញទៅតាមក្តីប្រាថ្នារបស់អតិថិជនគ្រប់រូបដូចជា៖ កម្លាំងផ្ទុក ROM128BG +RAM 6GB កាន់តែងាយស្រួលសម្រាប់ Gamers និងមានកាមេរ៉ាក្រោយភ្លោះទំហំ 48 MP ,កាម៉េរាមុខបង្កប់ខ្លួនផុសឡើងនៅចំណុចកណ្តាលទំហំ 16MP +AI beauty 2.1, ថាមពលថ្មទំហំ 4000mAh ,បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ,មានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost , អេក្រង់បែបលាតពេញទំហំ 6.53 inch ដែលមានកម្រិតបង្ហាញ FHD+ រហូតដល់ទៅ 90.9%)។
ចំណែកចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមដែលមានឈ្មោះថា Warrior ដោយទទួលបានប្រាក់រង្វាន់២០.០០០.០០០រៀល និង ទូរសព្ទ F11 ម្នាក់មួយគ្រឿង និង ក្រុមលេខ៣បានទៅលើក្រុម UP ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០.០០០.០០០ រៀល និងក្រុមកីឡាករឆ្នើម និងក្រុមកីឡាករដែលមានអ្នកគាំទ្រច្រើនបំផុត សុទ្ធតែទទួលបានទូរសព្ទដៃទំនើប OPPO ម្នាក់មួយគ្រឿងបន្ថែមទៀតផង។
ទាំងនេះគឺជាឱកាសថ្មីមួយទៀតហើយដើម្បីជាការលើកទឹកចិត្តដល់យុវជនខ្មែរមួយចំនួន ដែលនិយមលេងហ្គេមអនឡាញតាមអ៊ីនធើណែត ដោយមិនចំណាយពេលវេលាឥតប្រយោជន៍ និង ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនឯកជនក្នុងស្រុកថែមទៀតផង ប៉ុន្តែទោះបីជាបងប្អូនយើងនិយមលេងហ្គេមយ៉ាងណាក៏ដោយ សូមកុំភ្លេចការសិក្សាផងណា!
ហេហេហេ រៀនក៏ពូកែ លេងហ្គេមកាន់តែឆ្លាតទៀត គឺអេមតែម្តង៕