Totti លាលែង​ពី​តំណែង​ Director របស់ Roma បន្ទាប់​ពី​អាក់អន់​ចិត្ត​នឹង​ក្លឹប

  • 2019-06-17 13:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់ទាត់​ក្លឹប​ Roma លោក Francesco Totti បាន​លាលែង​ពី​តួនាទី​ជា​នាយក​ផ្នែក​កីឡា​របស់​ក្លឹប Roma ដែល​បញ្ចប់​ការ​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​ជាង ៣០ឆ្នាំ។

ការ​លាលែង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ដំណឹង​ថា លោក និង​ម្ចាស់​ក្លឹប​ Roma មាន​ភាព​រកាំរកូស​នឹង​គ្នា​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប៉ុន្តែ​សប្ដាហ៍​មុន​ម្ចាស់​ក្លឹប Roma បាន​ស្នើ​ឲ្យ​ Totti ធ្វើ​ជា​នាយក​ផ្នែក​បច្ចេកទេស។

ថ្លែង​ក្នុង​គណៈកម្មការ​អូឡាំពិក​អ៊ីតាលី Totti បាន​និយាយ​ថា​៖ " ខ្ញុំ​សង្ឃឹម​ថា​នឹង​មិន​មាន​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​វា​នៅ​តែ​មាន​។ ខ្ញុំ​មិន​បាន​ផ្ដល់​ឱកាស​ធ្វើការ​ក្នុង​តំបន់​បច្ចេកទេស​ទេ។ ពួក​គេ​មិន​ស្ដាប់​តាម​គំនិត​របស់​ខ្ញុំ ហើយ​បំបិទ​គ្រប់​យ៉ាង​មិន​ឲ្យ​ខ្ញុំ​ដឹង​ " ។

គួរ​រម្លឹក​ផង​ដែរ​ថា​ Totti បាន​ចូល​រួម​ជាមួយ​ថ្នាល​យុវជន​ Roma នៅ​ឆ្នាំ១៩៨៩ ហើយ​ឡើង​មក​ឈុត​ធំ​នៅ​ឆ្នាំ១៩៩៣ ក្នុង​អាយុ ១៦​ឆ្នាំ ហើយ​លោក​បាន​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ២០១៧៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហ៊ីម រស្មី