គ្រូ​ប៉ារ៉ាហ្គាយ​យល់ថា កាតា​ និង​ជប៉ុន​មិន​គួរ​ឲ្យ​ចូល​លេង​ Copa America ទេ

  • 2019-06-17 14:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Eduardo Berizzo គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប៉ារ៉ាហ្គាយ​បាន​លើកឡើង​ថា​ លោក​មិន​យល់ស្រប​ក្នុង​ការ​ឲ្យ​ប្រទេស​អាស៊ី​ទាំង​ពីរ​ កាតា និង​ជប៉ុន ចូល​លេង​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​អាមេរិក​ខាង​ត្បូង​ទេ។

លោក​បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​ វា​គួរ​ណាស់​ដែល Copa America ប្រកួត​ដោយ​ក្រុម​ទាំង​អស់​មក​ពី​ទ្វីប​អាមេរិក​។ តើ​អ្នក​សួរ​ខ្ញុំ​ពី​កាតា និង​ជប៉ុន​មែន​? ខ្ញុំ​គិត​ថា​ យើង​គួរ​តែ​ស្រម៉ៃ Copa America ដែល​ក្រុម​មក​ប្រកួត​មក​ពី​ប្រទេស​អាមេរិក​ខាង​ជើង​ និង​អាមេរិក​ខាង​ត្បូង " ។

លោក​បាន​បន្ត​ថា​៖ " ខ្ញុំ​មិន​ដែល​ឃើញ​អឺរ៉ុប​មក​អញ្ជើញ​ក្រុម​អាមេរិក​ខាង​ត្បូង​មក​ប្រកួត​ទេ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា ប៉ារ៉ាហ្គាយ​នៅ​ពូល B ជាមួយ​នឹង​ប្រទេស​កូឡុំប៊ី អាហ្សង់ទីន​ និង​កាតា។ កាល​ពី​ប្រកួត​ទី ១ ប៉ារ៉ាហ្គាយ​បាន​ស្មើ​ជាមួយ​នឹង​កាតា​ក្នុង​លទ្ធផល ២-២៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី