សញ្ញា ៦ យ៉ាង​បញ្ជាក់​ថាអាគុយ​រថយន្ត​ដល់​ពេល​​ប្ដូរ​ចេញហើយ!

  • 2019-06-18 08:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​អាគុយ​​ទាំង​អស់​របស់​រថយន្តតែង​មាន​​អាយុ​កាល​កំណត់​ជាក់​លាក់ ដូច្នេះ​បើ​អ្នក​ប្រើប្រាស់​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ ច្បាស់​ជា​មាន​បញ្ហា​ពេល​បើក​បរ​ជា​មិន​ខាន។

រូបតំណាង

លោក ជាង អូន ​ជា​ម្ចាស់​យានដ្ឋានជួសជុល​រថយន្ត​ដោយ​ប្រើ​ប្រពន្ធ័​កុំ​ព្យូទ័រ​នៅ​ម្តុំ​ទួលគោក បាន​ប្រាប់​ពី​​​សញ្ញាណ​​ ៦ចំណុច​​​​ដែល​​អ្នក​ប្រើប្រាស់​រថយន្ត​អាច​ពិនិត្យ​មើល​ដោយ​ខ្លួន​ឯង ដើម្បី​ដឹង​ពី​​ស្ថានភាព​អាគុយ​ដែល​ដល់​ពេល​​វេលា​គួរ​​ប្តូរ​ចេញ។

  • ពេល​បញ្ឆេះម៉ាស៊ីន​​រថយន្ត​ម្តង​​ៗ ​លឺ​សម្លេង​ ឆឹក​ៗ ច្រើន​ដង​ ឬ​អាច​មិន​ឆេះ​តែ​ម្តង
  • ពេល​ខ្លះ​ភ្លើង Check ឬ ភ្លើង​រូប​អាគុយ លោត​ឡើង​នៅ​ក្នុង​តាប​ឡូ​រថយន្ត​
  • ទ្រនិចនាឡិកានៅ​ក្នុង​រថយន្ត​មាន​ពន្លឺ​ព្រាល​ៗ ពុំ​សូវ​ច្បាស់ ឬ ដើរ​ខុស
  • ស្នាម​លេច​ទឹក​អាស៊ីដ​នៅ​លើ​អាគុយ (ឡើង​កំណក​អាស៊ីដ)
  • សម្លេង​តេឡេ​រថយន្ត (key remote control) ពុំ​សូវ​លឺ​ខ្លាំង​នៅ​ពេល​បើក ឬ បិទ (Lock/Unlock)
  • កម្រិត​ទឹក​ក្នុង​អាគុយ​ស្រក (​បើ​ប្រិយមិត្ត​ប្រើ​ប្រភេទ​​អាគុយ​ទឹក)។

បញ្ជាក់៖ នៅពេលរថយន្តចេញភ្លើងសញ្ញា អាគុយ មិនមែនមានន័យថា ខូចអាគុយនោះទេ ប៉ុន្តែវាជាសញ្ញាប្រាប់ថា ប្រព័ន្ធសាក ឬ ឌីណាម៉ូលែងដំណើរការ ហើយលោកអ្នកត្រូវប្រញាប់ប្តូរវាចេញជាបន្ទាន់ ពីព្រោះថាមពលបំរុង (RC) មិនអាចផ្គត់ផ្គង់ថាមពលបានយូរទេ ម្យ៉ាងទៀតប្រសិនប្រិយមិត្ត​នៅបន្តការបើកបរ នោះវានិងធ្វើឲ្យខូចប្រព័ន្ធភ្លើងរថយន្ត​។

តើ​រថយន្ត​ប្រិយមិត្ត​ជួប​បញ្ហា​ទាំង ៦​នេះ​ដែរ​ទេ? បើ​ជួប​ហើយ ឆាប់ទៅរកជាង!

​អានបន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី