គន្លឹះ​ទាំង​ ៥ ជួយ​ដល់​ការ​ថែទាំ​សំបក​កង់​រថយន្ត​

  • 2019-01-08 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ធ្វើ​ដំណើរ​ច្រើន​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​នានា គួរ​មាន​ការ​យក​ទុក​ដាក់​ខ្ពស់ ចំពោះ​សំបក​កង់​រថយន្ត​។ បែប​នេះ អាច​ជួយ​រក្សា​គុណភាព​សំបក​កង់​ប្រើ​បាន​យូរ និង​បើកបរ​ដោយ​ទុក​ចិត្ត ព្រោះ​សំបក​កង់​ពាក់ព័ន្ធ​ធំ​ក្នុង​ការ​បញ្ជា​រថយន្ត​។ 

១) បង្វិល​សំបក​កង់​

អាច​ធ្វើការ​ប្តូរ​សំបក​កង់​ក្រោយ ជាមួយ​នឹង​ផ្នែក​ខាងមុខ ពេល​បើកបរ​លើ​ដង​ផ្លូវ​ពី ៥ ០០០ ទៅ ៨​ ០០០ គីឡូម៉ែត្រ​។ បែបនេះ អាច​ជួយ​បញ្ចៀស​ដល់​ការ​ផ្លាស់ប្ដូរ​សំបក​កង់​ថ្មី ដែល​មិន​ចាំបាច់​មុន​ពេល​។ 

២) តម្រឹម​យ៉ាន់រថយន្ត

បើ​សម្គាល់​ឃើញ​ថា រថយន្ត​រត់​មិន​ត្រង់​ផ្លូវ នេះ​មាន​ន័យ​ថា អ្នក​ត្រូវការ​តម្រឹម​យ៉ាន់រថយន្តឡើង​វិញ ដូចនេះ​រថយន្ត​អាច​រត់​លើ​បន្ទាត់​ត្រង់​បាន​។ ការ​តម្រឹម​យ៉ាន់រថយន្ត ក៏​អាច​ជួយ​ដល់​សមត្ថភាព​សំបក​កង់​រត់​លើ​ផ្លូវ ជាពិសេស​ពេល​ភ្លៀង​។ 

៣) រក្សា​តុល្យភាព​សំបក​កង់​

នៅ​ក្បែរ​ចង្កូត​រថយន្ត នឹង​មាន​សញ្ញា​បង្ហាញ​ថា​សំបក​កង់​មិន​មាន​តុល្យភាព​ទម្ងន់ ជា​ធម្មតា​អាច​សម្គាល់​ឃើញ​ពេល​ប្រើ​ល្បឿន​លឿន​។ បែប​នេះ​សំបក​កង់​នឹង​ឆាប់​ខូច​គុណភាព ហើយ​ក៏​អាច​គ្រោះថ្នាក់​ផង​ដែរ ពេល​បើកបរ​។ 

៤) មើល​ក្រឡា​សំបក​កង់​

សំបក​កង់​ថ្មី មាន​ជម្រៅ​ពី ៨ ទៅ ៩ មីលីម៉ែត្រ ហើយ​បើ​ពិនិត្យ​ឃើញ​ថា​នៅ​សល់​ជម្រៅ​តែ ៣មីលីម៉ែត្រ គួរ​ពិចារណា​ផ្លាស់ប្ដូរ​ថ្មី​។ ជម្រៅ​រាក់​ពេក អាច​បង្កើន​ចម្ងាយ​នៅ​ពេល​ជាន់​ហ្វ្រាំង​ឈប់ ហើយ​ក៏​ពិបាក​បញ្ជា​ផង​ដែរ ពេល​ភ្លៀង ឬ​ដី​សើម​។​

៥) រក្សា​សំពាធ​ខ្យល់​

ខ្យល់​កង់​រថយន្ត តឹង ឬ​ធូរ​ពេក អាច​បង្កើន​កម្រិត​ប្រើប្រាស់​សាំង ហើយ​ក៏​ធ្វើ​ឲ្យ​សំបក​កង់​ឆាប់​អស់​គុណភាព​ផង​ដែរ​។ គួរ​មាន​ឧបករណ៍​វាស់​សំពាធ​ខ្យល់ ដោយ​ខ្លួន​ឯង​ងាយស្រួល​ត្រួត​ពិនិត្យ និង​ប្រើ​តាម​កម្រិត​ដែល​បាន​ណែនាំ​ដោយ​អ្នក​ជំនាញ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Gizmodo   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី