អស្ចារ្យ​មែន!​ Mazda ផលិត​រថយន្ត​បំពាក់​​បច្ចេកវិទ្យា​ទំនើប​ សិក្សា​ពី​ចលនា​មនុស្ស​ដើរ​

  • 2019-06-20 04:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Toyota ​បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ដែល​រៀបរាប់​ពី​ដំណើរការ​នៃ​ការ​ផលិត​ចេញ​រថយន្ត​ Mazda 3 ​ជំនាន់ ៤ ​ដោយ​បំពាក់​បច្ចេកវិទ្យា Sky-active ​ដ៏​ទំនើប​ចុងក្រោយ​បង្អស់។

​យោង​តាម​មជ្ឈមណ្ឌល​ Mazda Human-Centric Development​ ​ដែល​សិក្សា​លើ​ចលនា​មនុស្ស​ដើរ​ ​ត្រង់ ​ឬ​បត់​បែន​តាម​គន្លង​ផ្លូវ​ និង​ការ​បត់​កោង​នៃ​ឆ្អឹង​កង​ខ្នង ​មក​បម្លែង​ជា​ចលនា​ S-​Curve ​​ឲ្យ​ស៊ី​មេទ្រី​គ្នា​លើ​ដង​ផ្លូវ​និង​ឥរិយាបថ​នៃ​ការ​អង្គុយ​លើ​កៅអី​តៃកុង​។

​ជាង​នេះ​ទៀត ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​បំផុត​នោះ​ដែរ ​បាន​យក​ទៅ​ប្រើប្រាស់​លើ​បច្ចេកវិទ្យា SKYACTIV-VEHICLE ARCHITECTURE ​ដែល​ឲ្យ​ឈ្មោះ​ថា​ SkyActive-Body ជាជំនាន់ដំបូង​បំផុត សម្រាប់​ផ្ដល់​ផាសុកភាព​ដល់​អ្នក​បើកបរ​ ឲ្យ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​លំនឹង​នៅ​លើ​កៅអី​អង្គុយ ​ហាក់​ដូច​ជា​ការ​ដើរ​ហាត់​ប្រាណ​ដូច្នេះ​ដែរ។

Mazda 3 ជំនាន់ថ្មីនឹងប្រកាសចេញនៅប្រទេសម៉ាឡេស៊ីក្នុងពាក់កណ្ដាលខែកក្កដា ខាងមុខនេះ។ សម្រាប់ជម្រើស Mazda’s SkyActiv-G មានតែ ២ ទេនៅម៉ាឡេស៊ី គឺម៉ាស៊ីនទំហំ ១.៥ លីត្រផ្តល់កម្លាំងបាន ១១៤ សេះនិងជម្រើស ២.០ លីត្រផ្តល់កម្លាំង ១៦២ សេះ។ ឯតម្លៃវិញខ្ទង់ប្រមាណជា ៣២ ០០០ ដុល្លារ៕

​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ paultan.org   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី