ប្រណាំង​កង់​ពិភពលោក​លើក​ទី១​នៅ​ខ្មែរ​ មាន​៣ដំណាក់កាល​ និង​ចម្ងាយ​ឆ្ងាយ​បំផុត​រហូត​ដល់​ ១៧៤​គីឡូម៉ែត្រ​

  • 2019-06-20 08:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​នឹង​គ្រោង​រៀបចំ​ការ​ប្រណាំង​កង់​លំដាប់​ពិភពលោក​ នា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ ដែល​មាន​កីឡាករ​ កីឡា​ការិនី​អាជីព​មក​ពី​១៩ប្រទេស​ផ្សេង​គ្នា។​ ការ​ប្រណាំង​នេះ​គឺ​បែងចែក​ជា​៣​ដំណាក់កាល​ និង​ផ្លូវ​ដូច​ខាង​ក្រោម។​

រូបភាពតំណាង

**ដំណាក់​កាល​ទី១៖​** ចាប់​ពី​ថ្ងៃ​ទី៤​ ខែ​មករា​ ២០២០​ ចេញ​ដំណើរ​ពី​រមណីយដ្ឋាន​តារា​សាគរ​នៃ​ខេត្ត​កោះកុង​ ឆ្លងកាត់​រង្វាន់​មូល​វិថី​សាយភូថង​ឆ្ពោះ​ទៅ​កាន់​ទី​រួម​ខេត្ត​កោះកុង​ ដែល​មាន​ចម្ងាយ​សរុប​ប្រមាណ​ ១៣៩​គីឡូម៉ែត្រ។​

រូបភាពតំណាង

ដំណាក់​កាល​ទី២៖​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៥​ ខែ​មករា​ ២០២០​ ចេញ​ដំណើរ​ពី​រង្វង់​មូល​រមណីយដ្ឋាន​តារា​សាគរ​នៃ​ខេត្ត​កោះកុង​(ត្រង់​រង្វង់​មូល​វិថី​សាយភូថង)​ ឆ្លងកាត់​មក​ផ្លូវ​បំបែក​ស្រែ​អំបិល​ ឆ្ពោះ​ទៅ​រង្វង់​មូល​វាលរេញ​ និង​បន្ត​ទៅ​កាន់​រមណីយដ្ឋាន​ឋាន​សួគ៌​បូកគោ​ នៃ​ខេត្ត​កំពត​ ដែល​មាន​ចម្ងាយ​ផ្លូវ​ ១៧៤​គីឡូម៉ែត្រ។​

រូបភាពតំណាង

ដំណាក់​កាល​ទី៣៖​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៦​ ខែ​មករា​ ២០២០​ ដោយ​ចេញ​ដំណើរ​ពី​មុខ​សាលា​ខេត្ត​កែប​ ឆ្លងកាត់​រង្វង់​មូល​សេះ​ស​ ឆ្ពោះ​ទៅ​កាន់​រង្វង់​មូល​ធូរេន​ នៃ​ខេត្ត​កំពត​ រួច​បន្ត​ទៅ​កាន់​រង្វង់​មូល​វាលរេញ​ និង​បញ្ចប់​នៅ​រង្វង់​មូល​តោ​ពីរ​នៃ​ខេត្ត​ព្រះសីហនុ​ ដែល​មាន​ចម្ងាយ​សរុប​ ១៥៥គីឡូម៉ែត្រ។

រូបភាពថ្ងៃបើកសន្និសីទសារព័ត៌មាន

រំលឹក​ដែរ​ថា​ កម្ពុជា​ ដែល​មាន​ក្រសួង​ទេសចរណ៍​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ សហព័ន្ធ​ប្រណាំង​កង់​កម្ពុជា​ បាន​សហការ​ជា​មួយ​សហព័ន្ធ​ប្រណាំង​កង់​ពិភពលោក​ គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លើក​ទី១​នៅ​ប្រទេស​កម្ពុជា​ នា​ដើម​ខែ​មករា​ ឆ្នាំ​២០២០។​ សម្រាប់​កីឡាករ​អាជីព​ដែល​ទាំង​១៩​ប្រទេស​ចូលរួម​លើក​នេះ​ នឹង​ទទួល​បាន​ការ​បូក​ពិន្ទុ​បន្ថែម​ World Ranking ​ព្រោះ​នេះ​ជា​ការ​ប្រកួត​ផ្លូវ​ការ​៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម