អត្ថន័យសញ្ញារង្វង់លើ Facebook Messenger អ្នកប្រើរាល់ថ្ងៃអាចមិនដឹង
- 2019-06-20 07:11:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យសញ្ញារង្វង់លើ Facebook Messenger អ្នកប្រើរាល់ថ្ងៃអាចមិនដឹង
ចន្លោះមិនឃើញ
កម្មវិធីផ្ញើសារ Facebook Messenger ធ្លាប់បានទទួលការអាប់ដេតជាច្រើនលើករួចមកហើយដើម្បីធ្វើការបន្ថែមនិងផ្លាស់ប្ដូរចំណុចមួយចំនួន ហើយមានចំណុចខ្លះដែលអ្នកប្រើប្រាស់មួយចំនួនមិនទាន់ស្វែងយល់។ ខាងក្រោមជាការបកស្រាយអត្ថន័យសញ្ញារង្វង់មូលដែលមានលើកម្មវិធី៖
-រង្វង់មូលពណ៌ខៀវ៖ សញ្ញានេះមានន័យថាសាររបស់អ្នកកំពុងតែផ្ញើទៅកាន់មនុស្សម្នាក់ទៀត។ ការចាកចេញពីកម្មវិធីពេលដែលសារកំពុងតែផ្ញើទៅ អាចបណ្ដាលឲ្យដំណើរការត្រូវបានកាត់ផ្ដាច់បាន។
-រង្វង់មូលខៀវមានសញ្ញគ្រីសពីក្នុង៖ សញ្ញានេះមានន័យថាសាររបស់អ្នកផ្ញើបានសម្រេចហើយ ហើយអ្នកអាចចាកចេញពីកម្មវិធីបាន។ ប៉ុន្តែអ្នកដែលអ្នកផ្ញើសារទៅ ប្រហែលជាមិនទាន់អាចមើលឃើញសារនៅឡើយទេ។
-រង្វង់មូលខៀវមានផ្ទៃខាងក្នុងពណ៌ខៀវរួមនឹងសញ្ញាគ្រីស៖ មានន័យថាសារត្រូវបានបញ្ជូនទៅមនុស្សម្នាក់ទៀតបានសម្រេច រង់ចាំតែគេបើកមើលប៉ុណ្ណោះ។
-រូបមនុស្សក្នុងរង្វង់មូល៖ ប្រសិនបើមានឃើញរូបមនុស្សម្នាក់ក្នុងរង្វង់មូល នោះមានន័យថាគេបានឃើញសាររបស់អ្នកហើយ។
-សញ្ញារាងត្រីកោណពណ៌ក្រហម៖ មានន័យថាសារមិនទាន់បានផ្ញើនៅឡើយ ដោយសារបញ្ហាអ៊ីនធឺណិត៕
ចុចអាន៖