ស្ងាត់ៗ! ប្រធានាធិបតីចិន ធ្វើដំណើរទៅដល់កូរ៉េខាងជើងដើម្បីពង្រឹងមិត្តភាព

  • 2019-06-20 07:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ធ្វើ​ដំណើរ​ទៅ​ដល់ប្រទេស​កូរ៉េ​ខាង​ជើង​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។

មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ពិភាក្សា​គ្នា​ពី​បញ្ហា​ជាប់​គាំង​នៃ​កម្មវិធី​នុយក្លេអ៊ែរ ក៏​ដូច​ជា​បញ្ហា​សេដ្ឋកិច្ច​ផង​ដែរ​ដោយ​សារ​ប្រទេស​ចិន គឺ​ជា​ដៃ​គូរ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កូរ៉េ​ខាង​ជើង។ លើស​ពី​នេះ​ទៀត បញ្ហា​បរាជ័យ​នៃ​ជំនួប​កំពូល​រវាង​គីម ជុងអ៊ុន និង​ដូណាស់ ត្រាំ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ក៏​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ផង​ដែរ។ ជំនួប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ជំរុញ​ដល់​លោក​គីម ជុង​អ៊ុន ដែល​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បន្ទាប់​ពី​មាន​សកម្មភាព​ការទូត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។

គួរ​បញ្ជាក់​ថា ប្រធានាធិបតី​ចិន នឹង​ធ្វើ​ទស្សនកិច្ច​រយៈ​ពេល ២​ថ្ងៃ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ដែល​ជា​ទស្សនកិច្ច​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល ១៤​ឆ្នាំ​ដោយ​មេដឹកនាំ​ចិន និង​ចាប់​តាំង​ពី​លោក Xi Jinping ឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ ២០១២៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន